ភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ហៅកាត់ថា NOCC កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ បានប្រារព្ធទិវាអូឡាំពិកពិភពលោក ក្រោមប្រធានបទ «ហាត់ប្រាណនៅផ្ទះជាមួយអត្តពលិកអូឡាំពិក ប្រជាជនម្នាក់លេងកីឡាមួយមុខ» នៅអាគារទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងគោលបំណង ដើម្បីជាការក្រើនរំលឹក និងដាសតឿនស្មារតីដល់កីឡាករ កីឡាការិនី និងចែករំលែកដល់ប្រជាពលរដ្ឋឲ្យស្គាល់ពីគុណតម្លៃមហាសាល នៃចលនាអូឡាំពិក ដែលជាសកម្មភាពដ៏មានតម្លៃរបស់កីឡា។ស្ថិតនៅក្នុងបរិបទបទ នៃការរីករាលដាលនៃជំងឺកូវីដ១៩ នេះ ទិវាអូឡាំពិកមិនមានការរៀបចំជាលក្ខណៈជួបជុំទ្រង់ទ្រាយធំនោះទេ គឺ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រៀបចំជាកិច្ចសម្ភាសន៍ ពិសេស ជាមួយអតីតកីឡាការិនី ២រូបដែលធ្លាប់ចូលរួមនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក គឺ កីឡាការិនីតេក្វាន់ដូ ស៊ន សៀវមី និង អតីតកីឡាការិនីហែលទឹក ហែម ថុនវិទិនី។នៅក្នុងកិច្ចសម្ភាសន៍ពិសេសនេះ ធ្វើការឡាយផ្ទាល់តាមកម្មវិធីហ្សូមដែលមានការចូលរួមពីអត្តពលិកកីឡាទាំងពិការ និងមិនពិការប្រមាណជា១០០នាក់ផងដែរ។ អត្ថន័យនៅក្នុងកិច្ចសម្ភាសន៍ ពិសេសនោះ គឺផ្តោតសំខាន់លើប្រវត្តិធ្លាប់ចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ដើម្បីផ្តល់ជាការចែករំលែកបទពិសោធន៍ដល់អត្តពលិកកម្ពុជា ដែលកំពុងត្រៀមចូលរួមកីឡាអូឡាំពិក នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាអំឡុងខែកក្តដា ឆ្នាំ២០២១នេះ។ ក្រៅពីកិច្ចសម្ភាសន៍ ពិសេស អត្តពលិកកីឡា ហែលទឹក ហែម ថុនវិទិនី ក៏បានបង្ហាញពីវិធីសាស្រ្តនៃការហាត់ប្រាណឲ្យត្រូវតាមស្តង់ដាកីឡា ដើម្បីឲ្យរាងកាយមាំមួនចែករំលែកដល់អត្តពលិកកីឡាទាំងកីឡាជនពិការ និងមិនពិការ ព្រមទាំងចែករំលែកដល់ប្រជាពលរដ្ឋផងដែរ។ ក្រោយបញ្ចប់កិច្ចសម្ភាសន៍ពិសេស កីឡាការិនី ស៊ន សៀវមី និងហែម ថុនវិទិនី បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានថា ការប្រារព្ធទិវានេះឡើងពិតជាបានបង្ហាញចេញនូវអត្ថន័យផ្សព្វផ្សាយពីសារ:សំខាន់ នៃកីឡាដល់ប្រជាពលរដ្ឋកម្ពុជាទាំងមូល ព្រោះកម្ពុជាយើងនឹងទទួលធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣។ដូច្នេះប្រជាពលរដ្ឋម្នាក់គប្បី ចេះលេងកីឡាមួយមុខ ព្រោះការលេងកីឡាវាជួយដល់សុខភាព ពិសេស គឺជាសកម្មភាពគាំទ្រលើកទឹកចិត្តកីឡាករ កីឡាការិនីឲ្យមានទឹកចិត្តប្រកួតដណ្តើមមេដាយជូនកម្ពុជា នៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ទិវាកីឡាអូឡាំពិកដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជារៀបចំនេះ ក្រៅពីរំលឹកគុណតម្លៃមហាសាល នៃចលនាអូឡាំពិកដែលជាសកម្មភាពដ៏មានតម្លៃរបស់កីឡា គឺជាកម្មវីធីជាសាបណ្តុះឆន្ទៈឲ្យកីឡាករ កីឡាការិនីជំនាន់ក្រោយយកចិត្តទុកដាក់ក្នុងការហ្វឹកហាត់ពង្រឹងសមត្ថភាព ដើម្បីមានមហិជ្ជតាអភិវឌ្ឍខ្លួនក្លាយជាកីឡាករការិនីមានសក្តានុពលទទួលបានឱកាសចូលរួមប្រកួតកីឡាអូឡាំពិកដូចរៀមច្បង និងទទួលបានចំណាត់ល្អពីកីឡាអូឡាំពិក៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ