ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
រថយន្ត Rolls Royce ស៊េរីទំនើបបើកបុកម៉ូតូមួយគ្រឿងជិះគ្នា៤នាក់ បណ្តាលឲ្យបាក់ជើងទាំងអស់ ហើយបើករត់ចូលភូមិគ្រឹះមួយបាត់ សមត្ថកិច្ចចុះទៅសួរនាំក៏មិនបើកទ្វារផ្តល់ព័ត៌មានដល់សមត្ថកិច្ចឡើយ
Wed,23 June 2021 (Time 10:25 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 405នាក់)


រាជធានីភ្នំពេញ ៖ សេចក្ដីរាយការណ៍បឋមបានឲ្យដឹងថា មានរថយន្តស៊េរីទំនើប Rolls Royce ពណ៌ស (មិនចាំស្លាកលេខ) មានតម្លៃខ្ទង់សែនដុល្លារអាមេរិក បើកបរក្នុងល្បឿនលឿន និងបំពានភ្លើងស្តុប ទៅបុកម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ជិះឌុបគ្នា៤នាក់ ដែលកំពុងឆ្លងកាត់ផ្លូវបំបែកជាបួន បណ្ដាលឲ្យខ្ទាតប៉ើងបោកនឹងថ្នល់ រងរបួសធ្ងន់ធ្ងរបាក់ជើងទាំង៤នាក់ ក្នុងនោះមានម្នាក់ធ្ងន់ធ្ងរជាងគេ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវនេះកើតឡើងកាលពីម៉ោង០០:០៥នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃអង្គារ៍ ទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ នៅចំណុចស្តុបប៉េកាសេ ផ្លូវព្រះមុនីវង្ស កែងផ្លូវព្រះអង្គឌួង (ព្រំប្រទល់សង្កាត់ស្រះចក និងសង្កាត់វត្តភ្នំ) ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

បើតាមសាក្សីដែលជាអ្នកឃើញហេតុការណ៍ផ្ទាល់បានប្រាប់មកកាន់អ្នកយកព័ត៌មានយើងថា មុនពេលកើតហេតុ គាត់ឃើញបុរសម្នាក់បើកម៉ូតូឌ្រីមសង់ (HONDA DREAM) ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ 1CT-6477 ដឹកយុវតីមិនស្គាល់អត្តសញ្ញាណចំនួន៣នាក់ទៀត បានធ្វើដំណើរតាមបណ្ដោយផ្លូវអាស៊ានលេខ១១(ផ្លូវលេខ១១៤) ទិសដៅពីលិចមកកើត មកដល់ចំណុចកើតហេតុ ភ្លើងស្តុបចរាចរណ៍ពណ៌បៃតង ក៏បន្តដំណើរទៅត្រង់ (ទៅផ្លូវក្រមួនស) ឆ្លងកាត់ផ្លូវបំបែកជាបួន បានពាក់កណ្ដាលផ្លូវ ស្រាប់តែមានរថយន្តស៊េរីទំនើបមួយគ្រឿងទៀត ម៉ាក ROLLS ROYCE ពណ៌ស (មិនចាំស្លាកលេខ) បានបើកបោះពួយតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងល្បឿនលឿន ទិសដៅពីត្បូងមកជើង ឆ្លងកាត់ផ្លូវបំបែកជាបួន មិនបន្ថយល្បឿន ហើយថែមទាំងបំពានភ្លើងស្តុបចរាចរណ៍ (ស្តុបក្រហម) ក៏ជ្រុលទៅបុកចំម៉ូតូខាងលើពេញមួយទំហឹង បណ្ដាលឲ្យមនុស្សខ្ទាតប៉ើងបោកនឹងថ្នល់ រងរបួសធ្ងន់ធ្ងរទាំង៤នាក់ (អ្នកបើកម៉ូតូរងរបួសធ្ងន់, យុវតីទី១(ពាក់អាវខ្មៅ) រងរបួសធ្ងន់បាក់ដៃនិងបាក់ជើងខាងស្ដាំ, យុវតីទី២ (ស្លៀកខោខ្លី) រងរបួសធ្ងន់បាក់ជើងខាងស្ដាំ និងបែកមុខបែកមាត់, និងយុវតីទី៣ (ខោអាវពណ៌ទឹកសមុទ្រ) រងរបួសធ្ងន់ធ្ងរ ផ្ដាប់មុខនឹងថ្នល់ បាក់ជើងខាងស្ដាំ បែកមុខបែកមាត់(សន្លប់ស្ដូកស្ដឹង) ហើយត្រូវបានសមត្ថកិច្ចនិងអ្នកឃើញហេតុការណ៍ទាក់ទងរថយន្តសង្គ្រោះគ្លីនិកឯកជន ២គ្រឿង មកដឹកជនរងគ្រោះយកទៅសង្គ្រោះជីវិតភ្លាមៗនៅឯមន្ទីរពេទ្យ ។

សាក្សីបន្តទៀតថា ចំណែករថយន្តបង្កមិនបានឈប់ទទួលខុសត្រូវ ឬរងចាំដោះស្រាយទេ បានព្យាយាមបើកបន្ថែមល្បឿនបើករត់ចេញពីកន្លែងកើតហេតុគេចខ្លួន ទៅត្រង់តាមបណ្ដោយផ្លូវព្រះមុនីវង្ស ពីត្បូងទៅជើង និងមានអ្នកជួយដេញតាមដែរ តែតាមមិនទាន់ ក៏ត្រលប់មកប្រាប់សមត្ថកិច្ចនៅកន្លែងកើតហេតុវិញ គឺរថយន្តស៊េរីទំនើប ម៉ាក Rolls Royce ពណ៌ស (មិនចាំស្លាកលេខ) ។ តែមួយសន្ទុះធំក្រោយមក រថយន្តបង្កខាងលើនេះ ត្រូវបានប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវ ប្រទះឃើញបើកទៅតាមផ្លូវកែវចិន្ដា ដោយមានហូរហៀរប្រេងតាមផ្លូវ រហូតចូលក្នុងភូមិគ្រឹះមួយកន្លែង ផ្ទះលេខ282 ផ្លូវកែវចិន្តា ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ហើយក៏បានផ្ដល់ដំណឹងជូនសមត្ថកិច្ចនគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌជ្រោយចង្វារ ចុះទៅពិនិត្យមើលហើយ ដោយខាងម្ចាស់ផ្ទះមិនបានបើកទ្វារផ្ដល់ព័ត៌មានអ្វីមកកាន់សមត្ថកិច្ចឡើយ ហើយពេលយប់ទៀត ទើបសមត្ថកិច្ចក៏ត្រលប់ទៅវិញបាត់អស់ទៅ ដោយរងចាំព្រឹកនេះ ទើបចុះទៅធ្វើការបន្ត ។

បច្ចុប្បន្នជនរងគ្រោះត្រូវបានរថយន្តគិលានសង្គ្រោះគ្លីនិកឯកជន មកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកម៉ូតូជនរងគ្រោះ ត្រូវសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ រីឯរថយន្តបង្កខាងលើ មិនទាន់ត្រូវបានសមត្ថកិច្ចឃាត់បាននៅឡើយ ដោយរងចាំព្រឹកថ្ងៃទី២៣មិថុនានេះ ទើបចុះទៅធ្វើការបន្ត រករថយន្តបង្កអោយចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់ផងដែរ៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ