Detail Top Banner 1 On Mobile – High GrowDetail Top Banner 2 On Mobile – Fast News BannerDetail Top Banner 3 On Mobile – Fast News Bannerមន្ត្រីជំនាញសាខា ក.ប.ប. រកឃើញអាល់កុលក្លែងក្លាយ១៣១លីត្រ និងដកយកគម្រូស្រាស មកវិភាគរកសារធាតុមេតាណុលបានចំនួន៤៣គម្រូចេញផ្សាយ ថ្ងៃទី22 ខែមិថុនា ឆ្នាំ2021(កណ្ដាល)៖ មន្ត្រីជំនាញសាខា ក.ប.ប. សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ បានចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារ អាល់កុល ជែលលាងដៃ និងស្រាស នៅតាមបណ្តាទីផ្សារ និង កន្លែងផលិតស្រាស។ នៅក្នុងសកម្មភាពចុះត្រួតពិនិត្យនេះ មន្រ្តីជំនាញបានដកយកគម្រូមួយចំនួនមកធ្វើតេស្តបឋម ដើម្បីរក សារធាតុគីមី ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ការចុះត្រួតពិនិត្យ និងដកយកសំណាកគម្រូស្រានេះ គឺជាយុទ្ធនាការដែលអគ្គនាយកដ្ឋាន ក.ប.ប. បានដាក់ចេញឱ្យគ្រប់ សាខា ក.ប.ប. រាជធានី ខេត្ត ចុះត្រួតពិនិត្យ ផ្សព្វផ្សាយការយល់ដឹង និងដកយកសំណាកគម្រូស្រាស ស្រាថ្នាំ ពីបណ្តា កន្លែងផលិត ក៏ដូចជាលក់ស្រាស ឬស្រាថ្នាំនៅទូទាំងប្រទេស មកវិភាគរកសារធាតុមេតាណុល នៅមន្ទីរពិសោធន៍ របស់ អគ្គនាយកដ្ឋាន បន្ទាប់ពីមានហេតុការណ៍ពុលស្រាបានកើតឡើងជាបន្តបន្ទាប់ ដែលបណ្តាលឱ្យមានមនុស្សស្លាប់ជាច្រើននាក់។ជាលទ្ធផល មន្ត្រីជំនាញសាខា ក.ប.ប. បានដកយកសំណាកស្រាស ចំនួន៤៣គម្រូ បញ្ជូនទៅមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋាន ក.ប.ប. រួមមាន៖+ ខេត្តក្រចេះ បានចំនួន៤គម្រូ និងបានរកឃើញ អាល់កុលសម្លាប់មេរោគក្លែងក្លាយ (មេតាណុល) ប្រមាណ ២១.៥០លីត្រ។+ ខេត្តស្វាយរៀង បានចំនួន៧គម្រូ+ ខេត្តកំពត បានចំនួន៤គម្រូ+ ខេត្តប៉ៃលិន បានចំនួន៦គម្រូ+ ខេត្តសៀមរាប បានចំនួន១៣គម្រូ+ ខេត្តបាត់ដំបង បានចំនួន៩គម្រូ+ ខេត្តកណ្តាល រកឃើញ អាល់កុលសម្លាប់មេរោគក្លែងក្លាយ (មេតាណុល) ប្រមាណ ១០៩.៥០លីត្រ។+ ខេត្តព្រះវិហារ បានរកឃើញ ទឹកដោះគោ និងមី ហួសកាលបរិច្ឆេទប្រើប្រាស់ ចំនួន១៤គីឡូក្រាម។បន្ទាប់មកមន្ត្រីជំនាញសាខា ក.ប.ប. បានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះ យកទៅរក្សាទុកដើម្បីដោះស្រាយតាមនីតិវិធី៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ