ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
មូលហេតុដែលនាំឲ្យឆេះឃ្លាំងរោងចក្រធ្វើតុក្កតាច្រាំងហ៊ួលនៅក្រុងតាខ្មៅគឺបណ្ដាលមកពីជាងផ្សារដែកផ្សារជើងកង្ហារ ធ្វើឲ្យធ្លាក់កម្ទេចភ្លើងលើគំនរតុក្កតាទើបឆេះតែម្ដង ប៉ុន្តែលោកស្នងការខេត្តដឹកនាំកម្លាំងចុះពន្លត់រលត់ទាន់ពេល
Wed,02 June 2021 (Time 06:25 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 377នាក់)


កណ្តាល៖ កាលពីវេលាម៉ោង១៨នឹង៣០នាទីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ម្សិលមិញនេះ មានករណីអគ្គីភ័យមួយបានកើតឡើងបណ្ដាលឲ្យមានភ្លើងឆេះឃ្លាំងរោងចក្រធ្វើតុក្កតាច្រាំងហ៊ួល ស្ថិតនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលឃ្លាំងស្តុកតុក្កតានោះមានទទឹង០៤ម៉ែត្រ និងបណ្តោយ១០ម៉ែត្រ។

ក្រោយពីទទួលបានព័ត៌មានពីអគ្គីភ័យនេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានបញ្ជានិងដឹកនាំកម្លាំងការិយាល័យពន្លត់និងបង្ការអគ្គីភ័យខេត្តសហការណ៍ជាមួយ កម្លាំងនគរបាលប៉ុស្ត៍រដ្ឋបាលតាខ្មៅ កម្លាំងក្រុងតាខ្មៅ កម្លាំងនគរបាលអន្តរាគមន៍ខេត្ត អាជ្ញាធរ ប្រជាការពារចុះអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗទាន់ពេលវេលា ដោយប្រើប្រាស់ទឹកអស់តែមួយរថយន្តតែប៉ុណ្ណោះ ទើបរលត់ជាស្ថាពរ១០០%នៅវេលាម៉ោង១៩និង១៤នាទី។

ក្នុងប្រតិបត្តិការពន្លត់អគ្គីភ័យនេះមានរថយន្តជំនួយ៖

*ទី១-រថយន្តពន្លត់អគ្គីភ័យស្នងការនគរបាលខេត្តកណ្ដាលចំនួន០៣គ្រឿង ក្នុងនោះរថយន្តអគ្គិភ័យអធិការដ្ឋាន ចំនួន០១គ្រឿង

*ទី២-រថយន្តពន្លត់អគ្គីភ័យបញ្ជាការដ្ឋានអង្គរក្ស០៣គ្រឿង។

តាមប្រភពពីលោកឧត្ដមសេនីយ៍ទោ ឈឿន សិចិត្ត ស្នងការនគរបាលខេត្តកណ្តាលបានឲ្យដឹងថា មូលហេតុដែលឆេះគឺបណ្ដាលមកពីជាងផ្សារដែកផ្សារជើងកង្ហារធ្លាក់កម្ទេចភ្លើងលើគំនរតុក្កតាជាហេតុធ្វើឲ្យឆេះតែម្ដង។ ប៉ុន្តែករណីនេះមិនបានបណ្ដាលឲ្យមានមនុស្សរងគ្រោះថ្នាក់នោះទេ៕ ដោយ:ម៉ៃទី


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ