ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សមាគមរាជសីហ៍ សាខាខេត្តសៀមរាប​ ឧបត្ថម្ភ ស្នប់ជាន់បូមទឹក និងដំឡើងផែនសូឡាទឹកស្អាត​ ជូនពលរដ្ឋ ០៤គ្រួសារ នៅស្រុកបន្ទាយស្រី​
Wed,16 June 2021 (Time 07:11 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 451នាក់)


ខេត្តសៀមរាប៖ នាថ្ងៃ​ព្រឹកថ្ងៃ​ អង្គារ៍​ ៦​ កេីត ខែ​បឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័កព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១

ដោយមានការអនុញ្ញាតពីលោក​ ស៊ូម​ សារឿន​ ប្រធានសមាគមរាជសីហ៍​ លោក ទ្រឿង សំរិទ្ធ​ អគ្គលេខាធិការ​ងសមាគម និងជាប្រធានសមាគមរាជសីហ៍ សាខាខេត្តសៀមរាប​ បានដឹកនាំសមាជិក បានចុះជួយដំឡេីង​ ផែនសូឡាទឹកស្អាត​ និងចែកស្នប់ជាន់បូមទឹក ជូនដល់ប្រជាជន នៅភូមិ​ ស្រះខ្វាវ​ ឃុំត្បែង ​ស្រុកបន្ទាយស្រី​ ខេត្ត​សៀមរាប ចំនួន​ ៤គ្រួសារ ដូចខាងក្រោម៖
-បីគ្រួសារ​ទទួលបាន​ ផែនសូឡាទឹកស្អាត​ ៣​ គ្រឿង
-មួយ​គ្រួសារ​ទួលបាន​ ស្នប់ជាន់​បូមទឹក ១​ គ្រឿង

ដោយជំនួយទាំងនេះទទួលបានពីមិត្តបទេសក្នុងគោលដៅមនុស្សធម៌​ និងសប្បុរស។

ក្នុងឱកាសនោះផងដែរ ​លោកប្រធានសាខាក៏បាន​ ពាំនាំនៅការផ្តាំផ្ញេីសួរសុខទុក្ខ​ពី​ លោក​ ស៊ូម​ សារឿន​ ដល់ប្រជាពលរដ្ឋទាំងបួនគ្រួសារ​ សូមឲ្យយកចិត្តទុកដាក់ថែរក្សាសុខភាព​ និងទទួលទានទឹកស្អាតជាប្រចាំបន្ទាប់ពីទទួលបានផែនសូឡាចម្រោះទឹកស្អាតនេះ។ លើសពីនេះទៅទៀត ក៏បានក្រេីនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋបន្តអនុវត្តន៍​វិធានការ​៣ការពារនិង៣កុំរបស់រាជរដ្ឋាភិបាលផងដែរ។


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ