ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ ដេវ យ៉ានី ឃុប្រាហ្គាដេ (Devyani Khobragade) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
Tue,15 June 2021 (Time 08:58 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 469នាក់)


ភ្នំពេញ៖ ក្នុងឱកាសដែលបានមកបំពេញបេសកកម្មការងារការទូតនៅកម្ពុជា លោកជំទាវ ដេវ យ៉ានី ឃុប្រាហ្គាដេ (Devyani Khobragade) ឯកអគ្គរដ្ឋទូតនៃ សាធារណរដ្ឋឥណ្ឌា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ នៅទីស្តី ការក្រសួងព័ត៌មាន ដោយក្នុងឱកាសនោះ លោកជំទាវឯកអគ្គរដ្ឋទូតថ្មី បានសម្តែងនូវការរីករាយ សម្រាប់កិច្ចការងារនេះ នឹងបានឃើញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំង ២ ឥណ្ឌា និង កម្ពុជា មានតាំងពីយូរមកហើយ ទាំងលើផ្នែកវប្បធម៏ ប្រពៃណីជាដើម ពិសេសទំនាក់ទំនងលើវិស័យការទូតក៏មានជាយូរមកហើយដែរ។



លោកជំទាវ យ៉ានី ឃុប្រាហ្គាដេ មានប្រសាសន៍លើកឡើងថា ទោះបីស្ថានភាពនៃជំងឺ កូវីដ-១៩ មានសភាពខ្លាំងក្លាក្តី តែដោយសារមានការខិតខំប្រឹងប្រែងទាំងអស់គ្នា យើងបាន ធ្វើឲ្យការឆ្លងរីករាលដាលនៃជំងឺនេះ មានសភាពស្រាកស្រានខ្លះៗវិញហើយ។ លោកជំទាវ ឯកអគ្គរដ្ឋទូត មានជំនឿជឿជាក់ថា ទំនាក់ទំនងខាង វិស័យអាកាសចរណ៍ នៃ ប្រទេសទាំងពីរ ឥណ្ឌា កម្ពុជា នឹងអាចឈានដល់ការបើកជើងយន្តហោះ ទៅវិញទៅមក ឡើងវិញ ដែលជាផ្នែកមួយក្នុងការជួយសម្រួលដល់ការផ្លាស់ប្តូរផ្នែកទេសចរណ៍ និងពាណិជ្ជកម្ម។

លោកជំទាវ យ៉ានី ឃុប្រាហ្គាដេ ក៏បានសំដែងនូវការអរគុណចំពោះ រាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតឲ្យ រដ្ឋាភិបាលឥណ្ឌា យកយន្តហោះ ដើម្បីមកដឹកប្រជាជនឥណ្ឌា មួយចំនួនពីកម្ពុជា ទៅស្រុកកំណើតវិញ នាពេលខាងមុខនេះ។

នៅក្នុងកិច្ចពិភាក្សាការងារនោះដែរ លោកជំទាវ ឯកអគ្គរដ្ឋទូតឥណ្ឌា បានជម្រាបជូនថា ដើម្បីបន្តរឹតចំណងមិត្តភាព និងកិច្ចសហការគ្នាឲ្យកាន់តែល្អរវាងប្រទេសទាំងពីរ បន្ថែមទៀតនោះ គឺរដ្ឋាភិបាលឥណ្ឌា មានកញ្ចប់ថវិកាមួយចំនួន ដែលអាចឲ្យរដ្ឋាភិបាលកម្ពុជា ធ្វើការប្រើប្រាស់ ទាំងក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច កសិកម្ម និងធានមនុស្ស។

តាមរយះនេះ លោកជំទាវ បានសំណូមពរដល់ ក្រសួងព័ត៌មានកម្ពុជា ធ្វើការគិតគួរលើកជាគម្រោងនៅក្នុងបញ្ហា ខាងលើនេះ​។

លោកជំទាវឯកអគ្គរដ្ឋទូតបានលើកឡើង ពីការរង់ចាំចម្លើយពីរដ្ឋាភិបាលកម្ពុជា ក្នុងការអនុញ្ញាតឲ្យមានការនាំសាច់ពីប្រទេសឥណ្ឌា មកកាន់ទីផ្សារប្រទេសកម្ពុជា ឡើងវិញ ដោយសារបច្ចុប្បន្ននេះ ឥណ្ឌាបាននាំសាច់ចេញទៅក្រៅ ប្រទេសជាង៧០ប្រទេស ហើយក្នុងរយះពេលចុងក្រោយនេះ ប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី បានឯកភាពអនុញ្ញាតសម្រេចឲ្យឥណ្ឌា នាំសាច់មកលក់វិញ។ ដូចនេះ លោកជំទាវ សង្ឃឹមថា កម្ពុជានឹងឯកភាពឲ្យឥណ្ឌា នាំសាច់មកលក់នៅក្នុងប្រទេសកម្ពុជាឡើងវិញ ដោយមានការត្រួតពិនិត្យបានច្បាស់លាស់ពីមន្រ្តីជំនាញ។

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសំដែងនូវការស្វាគមន៍ចំពោះបេសកកម្មការងារការទូតឥណ្ឌាថ្មី ប្រចាំនៅកម្ពុជា របស់លោកជំទាវ យ៉ានី ឃុប្រាហ្គាដេ និងជូនពរអោយ ទទួលបានជោគជ័យ ដើម្បីបន្តពង្រឹង និងពង្រីកនូវរាល់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ពីរកាន់តែល្អប្រសើរបន្ថែមទៀត។

ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបជូនពីសកម្មភាពការងាររបស់ ក្រសួងព័ត៌មាន ក្នុងការខិតខំប្រឹងប្រែងក្នុងការរៀបចំធ្វើការផ្លាស់ប្តូរប្រពន្ធ័ផ្សាយទូរទស្សន៏ ពី Analog ទៅ Digital ដើម្បីធ្វើយ៉ាងណាអោយប្រជាជនកម្ពុជា ទាំងអស់បានមើលរូបភាព ច្បាស់ និងការផ្សាយព័ត៌មាន ថ្មីៗជាច្រើនដែលបានកើតមានឡើង។

ទន្ទឹមនេះក៏នឹងផ្សាយ ពីព្រឹត្តការណ៏ធំនៃទំនាក់ទំនងរវាង ប្រទេសកម្ពុជា និង ឥណ្ឌា ពិសេសនៅឆ្នាំ២០២២ ខាងមុខ ប្រទេសកម្ពុជា នឹងត្រូវធ្វើជាម្ចាស់ផ្ទះនិងជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន ដែលប្រការ នេះ ក្រសួងព័ត៌មាន ស្នើដល់ប្រទេសឥណ្ឌា ជួយផ្តល់នូវឯកសារ ឲ្យបានច្រើន ដើម្បីយកមកធ្វើការផ្សព្វផ្សាយឲ្យប្រជាជនកម្ពុជា យល់បានពីទំនាក់ទំនងរវាងប្រទេសទាំងពីរ និង យល់បាន តម្រូវការ និងពីទិសដៅនៃការអភិវឌ្ឍរបស់ប្រទេសឥណ្ឌា ក៏ដូចជំហរនានា របស់ ឥណ្ឌា នៅលើឆាកអន្តរជាតិផងដែរ៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ