ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សមាគមរាជសីហ៍ នាំយកអំណោយផ្តល់ជូនលោកយាយម្នាក់ចាស់ជរានិងពិការ នៅភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ
Tue,01 June 2021 (Time 06:20 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 399នាក់)


(ភ្នំពេញ) ÷ ក្រោមការចង្អុលបង្ហាញពីលោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ នៅថ្ងៃអាទិត្យ ៤រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ក្រុមផ្នែកចលនាអប់រំ និងផ្សព្វផ្សាយ នែសមាគមរាជសីហ៍ បានដឹកនាំសមាជិក ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនលោកយាយចាស់ជរា ជាជនពិការម្នាក់ដែលមានឈ្មោះ ទូច ឈន អាយុ៨៤ឆ្នាំ ស្ថិតនៅភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្នុងចុះទៅនោះដែរដោយមានចូលរួមពី លោក ឯម សុផល ប្រធានចលនាអប់រំ និងផ្សព្បផ្សាយ លោក សឺន ជុំសុធន អនុប្រធានផ្នែកចលនាអប់រំ និងផ្សព្វផ្សាយ លោក ហុង សាម៉ីត សមាជិក លោក ឈឹម វិច្ឆរ:មុន្នី សមាជិក លោក លុយ ទី សមាជិក បាននាំយកអំណោយរួមមាន៖ កៅអីម៉ាស្សាមួយគ្រឿង ឈើច្រត់ដែរមួយ អង្ករពីរការរ៉ុងតូចចំនួន២០គីឡូ ទឹកត្រីមួយញួរ ទឹកស៊ីអ៊ីវមួយញួរ ម៉ាស់មួយប្រអប់ ជេលមួយដប់ ភួយ១ អាវរកងារមួយ ទឹកបរិសទ្ធមួយកេះ និងវិកាចំនួន២១ម៉ឺនរៀល សម្រាប់ជូនលោកយាយក្នុងការសម្រាសជីវភាពនាពេលបច្ចុប្បន្ន និងទិញស៊ីម៉ង ខ្សាច់ដើម្បីចាក់សាប់ក្នុងផ្ទះ។

ក្នុងឱកាសនោះដែរក្រុមការងារផ្នែកចលនាអប់រំ និងផ្សព្វផ្សាយ ក៏បានពាំនាំការផ្តាំផ្ញេីរសួរសុខទុក្ខពីសំណាក់ លោកស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ និង បានអប់រំណែនាំប្រជាពលរដ្ឋយកចិត្តទុកដាក់ថែទាំសុខភាព និងអនុវត្តជាប់ជាប្រចាំនូវវិធានការ ៣កុំ និង ៣ការពារឲ្យបានខ្ជាប់ខ្ជួន ដើម្បីរួមចំណែកទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ