ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ព្រះវិជយញាណ យុង កុសល អនុប្រធានចលនាអប់រំផ្សព្វផ្សាយសមាគរាជសីហ៍ ឧបត្ថមគ្រឿងឧបភោកបរិភោគ ដល់ពលរដ្ឋ៣០គ្រួសារនៅស្រុកកៀនស្វាយ ខេត្តកណ្តាល
Sun,09 May 2021 (Time 02:45 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 537នាក់)


ខេត្តកណ្តាល : ថ្ងៃសុក្រ១១រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធស័ករាជ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ព្រះវិជយញាណ យុង កុសល អនុប្រធានចលនាអប់រំផ្សព្វផ្សាយសមាគមរាជសីហ៍ និងជាព្រះចៅអធិការវត្តកោះប្រាក់ បានឧបត្ថមគ្រឿងឧបភោកបរិភោក ដល់ប្រជាពលរដ្ឋ ៣០គ្រួសារ ស្ថិតនៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

អំណោយឧបត្ថម ៣០គ្រួសារ មួយគ្រួសារ ទទួលបាន÷អង្ករ ១០គីឡូ ស្មើរ៣០០គីឡូក្រាម មី១០កញ្ចប់ស្មើរ៦កេស ឆៃប៉ូវ ១គីឡូ ស្មើរ៣០គីឡូក្រាម ស្ករស ១គីឡូ ស្មើរ៣០គីឡូក្រាមថវិកាសរុប ១មុឺនរៀល ស្មើរ៣០មុឺនរៀល។

ប្រជាពលរដ្ឋទាំង ៣០គ្រួសារ មានចិត្តសប្បាយរីករាយខ្លាំងណាស់ពេលបានទទួលអំណោយពីសមាគមរាជសីហ៍ ក្នុងគ្រាដ៍លំបាកនេះ ។ប្រជាពលរដ្ឋបានថ្លែងអំណរគុណដល់ ព្រះគ្រូចៅអធិការវត្តកោះប្រាក់ និងថ្នាក់ដឹកនាំ សមាជិកសមាជិការ សមាគមរាជសីហ៍ទាំងអស់បានជួបប្រទះតែ ពុទ្ធិពរទាំងបួនប្រការ គឺអាយុ វណ្ណះ សុខះ ពលះ កុំបីឃ្លៀងឃ្លាតឡើយ សូមអោយបវាសជៀសឆ្ងាយពីជំងឺកូវីត ១៩ គ្រប់គ្នា៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ