កណ្តាល៖លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នាព្រឹកថ្ងៃសុក្រទី៧ ខែឧសភា ឆ្នាំ២០២១នេះ បានអញ្ជើញចូលរួមពិធីសំណេះសំណាលទទួលគ្រឿងឧបភោគបរិភោគ សម្ភារៈ និងថវិកា នៅទីបញ្ជាការដ្ឋានអង្គរក្ស ក្រោមអធិបតីភាព លោកនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ដែលបានពាំនាំអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភដោយក្រុមហ៊ុន JIN SHA KONG GO Co.,Ltd ជូនដល់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីបម្រើក្នុងយុទ្ធនាការប្រយុទ្ធ និងទប់ស្កាត់ការរីករាលនៃជំងឺកូវីដ-១៩។ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោស្នងការខេត្តកណ្ដាលបានថ្លែង តាងនាមស្នងការ និងលោក-លោកស្រី ស្នងការរង រួមទាំងកងកម្លាំងនគរបាល នៃស្នងការរដ្ឋាននគរបាលខេត្តកណ្តាលទាំងអស់ សូមថ្លែងអំណរគុណចំពោះ លោក LIU YANG អគ្គនាយកក្រុមហ៊ុន JIN SHA KONG GU Co.,Ltd និងលោកស្រី បុត្រា បុត្រី ព្រមទាំងបុគ្គលិក សូមជួបប្រទះនូវពុទ្ធពរទាំង ៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។គួរជម្រាបថាចំពោះអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារៈ និងថវិកាដែលស្នងការដ្ឋានទទួលបានរួមមាន៖-អង្ករចំនួន១០តោន-ត្រីខចំនួន ៣០កេស-Computerចំនួន ០១គ្រឿង-Printerចំនួន ០១គ្រឿង-ម៉ាស៊ីន Photo Copy ចំនួន ០១គ្រឿង-ថវិកាចំនួន៤០លានរៀល។គួរបញ្ជាក់ថាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចស្ដីពីការបិទបញ្ចប់ការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាលហើយ ប៉ុន្តែតំបន់ប្រឈមខ្លាំងមួយចំនួនអាចនៅបន្តបិទខ្ទប់៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ