ភ្នំពេញ៖ សូមអបអរសាទរ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ចប់ការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃហើយ។ នេះបើយោងតាមសាររបស់សម្តេចតេជោ ហ៊ុន សែន បង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកដែលសកម្មជនហ្វេសប៊ុកកម្ពុជាទទួលបាននៅមុននេះបន្តិច។សម្ដេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងថា ថ្ងៃនេះខ្ញុំបានបញ្ចប់ការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃបន្ទាប់ពីគ្រូពេទ្យយកសំណាកទៅពិនិត្យនិងបញ្ជាក់ថាខ្ញុំពុំមានកូវីដ-១៩នោះទេ។សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មុនទៅឥណ្ឌូនេសុីនិងក្រោយត្រឡប់មកវិញខ្ញុំត្រូវធ្វើតេស្តរហូត៤ដង និងត្រូវរស់នៅម្នាក់ឯងរយៈពេល១៤ថ្ងៃ ដែលនេះជាវិធានការសុខាភិបាលដែលគ្រប់គ្នាត្រូវតែគោរព។សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអនុវត្តតាមវិធានការសុខាភិបាល ដោយធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ចាប់តាំងពីត្រឡប់ពីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ