ថ្ងៃអង្គារ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២១ គេហទំព័រសម្លេងខ្មែរពិត || ទំនាក់ទំនងចាងហ្វាងការផ្សាយ លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
លោកស្នងការខេត្តកណ្តាលដឹកនាំកម្លាំងផ្ទាល់ចុះអន្តរាគមន៍ពន្លត់អគ្កិភ័យឆេះផ្ទះប្រជាពលរដ្ឋនៅស្រុកស្អាងភ្លាមៗ
Sat,29 May 2021 (Time 07:05 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 93នាក់)


កណ្តាល៖លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល នៅល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ បានដឹកនាំកងកម្លាំងនគរបាលបង្ការ និងពន្លត់អគ្គិភ័យចុះអន្តរាគមន៍បាញ់ទឹកពន្លត់អគ្គិភ័យដោយផ្ទាល់នៅតាមបណ្តោយផ្លូវជាតិលេខ២១បេ ត្រង់ចំណុចកន្លែងលក់ឆៃប៉ូវឆ្ងាញ់ នៅភូមិព្រែកស្នង ឃុំពែកគយ ស្រុកស្អាង។

បើយោងតាមលោកវរសេនីយ៍ឯក ផាន់ វណ្ណី នាយការិយាល័យបង្ការ និងពន្លត់អគ្គិភ័យបានឲ្យសកម្មជនហ្វេសប៊ុកកម្ពុជាដឹងថា ដោយមានការបញ្ជានិងដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល កម្លាំងប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់៧គ្រឿង ដោយ៤គ្រឿងរបស់ស្នងការដ្ឋានខេត្តកណ្ដាលនិង៣គ្រឿងរបស់កងអង្គរក្ស និងប្រើប្រាស់ទឹកអស់ទាំង៧គ្រឿងសរុបស្មើនឹង៥១មុឺនគីប។

លោកវរសេនីយ៍ឯកបានឲ្យដឹងទៀតថាករណីអគ្គីភ័យនេះបណ្ដាលមកទុស្សេខ្សែភ្លើង បានធ្វើឲ្យភ្លើងឆេះផ្ទះអស់ចំនួន០៣ខ្នងកាលពីវេលាម៉ោង១៦និង១៥នាទី។ដោយម្ចាស់ផ្ទះរងគ្រោះ៖

ទី១-ឈ្មោះតាត ទូច ភេទស្រី អាយុ៥១ឆ្នាំ ទីលំនៅកើតហេតុខាងលើ ឆេះអស់ទាំងស្រុង សំភារៈខូចខាតនិងទ្រព្យសម្បត្តិទាំងអស់ ជាប្រភេទឈើថ្មក្រោម ជញ្ជាំងឈើ ដំបូលប្រក់គ្បឿង ក្រាលក្តា ទទឹង៧ម៉ែត្រ មានបណ្តោយ៩ម៉ែត្រ។

ទី២-ឈ្មោះសូត្រ ថូ ភេទប្រុស អាយុ ៥២ឆ្នាំ;ទីលំនៅកើតហេតុខាងលើ ឆេះអស់ទាំងស្រុង សំភារៈខូចខាតនិងទ្រព្យសម្បត្តិទាំងអស់ ប្រភេទសំណង់ផ្ទះឈើ ជញ្ជាំងឈើ ប្រកគ្បឿងមាន ទទឹង៧ម៉ែត្រ បណ្តោយ៩ម៉ែត្រ។

ទី៣-ឈ្មោះ ហ៊ឹម សយ ភេទស្រី អាយុ៦៧ឆ្នាំ មានទីលំនៅកើតហេតុចាងលើ ឆេះអស់ទាំងស្រុង សំភារៈខូចខាតនិងទ្រព្យសម្បត្តិទាំងអស់ ប្រភេទសំណង់ផ្ទះឈើ ជញ្ជាំងឈើ ប្រកគ្បឿងមាន ទទឹង៧ម៉ែត្រ បណ្តោយ៩ម៉ែត្រ។

លោកនាយការិយាល័យបង្ការ និងពន្លត់អគ្គិភ័យបានបន្ថែមទៀតថា ក្នុងកិច្ចអន្តរាគមន៍នេះមានការចូលរួមពីនគរបាលប៉ុស្តិ៍ប៉ុស្ត៍នគរបាលរដ្ឋបាលព្រែកគយ សហការណ៍ជាមួយកម្លាំងស្រុក អាជ្ញាធរ ប្រជាការពារ បានចុះទៅដល់កន្លែងកើតហេតុភ្លាម យករថយន្តពន្លត់អគ្គីភ័យ៧គ្រឿងប្រើប្រាស់ទឹកអស់៧ឡានហើយរលត់ជាស្ថាពរនៅវេលាម៉ោង១៨និង០០នាទីរសៀលថ្ងៃនេះដដែល៕ដោយ:ម៉ៃទី


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ