ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
រដ្ឋបាលខេត្តកណ្តាលទទួលអំណោយមនុស្សធម៌ ពីលោក នៃ ចារី អភិបាលរងខេត្តកណ្ដាល ដើម្បីចូលរួមប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ ក្នុងភូមិសាស្រ្តខេត្តកណ្ដាល
Wed,26 May 2021 (Time 12:17 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 489នាក់)


កណ្តាល ៖ លោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ បានទទួលអំណោយមនុស្សធម៌ពីលោក នៃ ចារី អភិបាលរងខេត្តកណ្ដាលដើម្បីចូលរួមប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល។

នាឱកាសនោះលោក គង់ សោភ័ណ្ឌ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមគ្រួសាររបស់លោក នៃ ចារី អភិបាលរងខេត្តកណ្ដាល ក៏ដូចជាលោកផ្ទាល់ ដែលបានចូលរួម​បរិច្ចាគ​នូវទ្រព្យសម្បត្តិផ្ទាល់ខ្លួន ជូនដល់រដ្ឋបាលខេត្តកណ្តាល សម្រាប់គាំទ្រក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង​នឹង​ជំងឺកូវីដ-១៩ ដែលអំណោយទាំងនេះគឺពិតជាមានសារៈសំខាន់បំផុត ចំពោះបងប្អូនប្រជាពលរដ្ឋដែលជួបបញ្ហាខ្វះខាត និងកំពុងតែធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័កទូទាំងខេត្ត។

លោក គង់ សោភ័ណ្ឌ បានបញ្ជាក់ថា កាយវិការប្រកបដោយសប្បុរសធម៌ របស់លោក នៃ ចារី និងក្រុមគ្រួសារនាពេលនេះ គឺពិតជាបានសបញ្ជាក់ឱ្យឃើញពីទឹកចិត្តដ៏ល្អប្រពៃ និងជាវប្បធម៌ នៃការ​ចែក​រំលែកក្នុងសង្គម ចេះជួយគ្នាក្នុងគ្រាលំបាក។

លោកអភិបាលខេត្តក៏បានជូនពរទៅដល់ លោកអភិបាលរងខេត្ត និងក្រុមគ្រួសារ សូមទទួលបាននូវ សេចក្តីសុខគ្រប់ប្រការ មានសុខភាពល្អ និងសូមឱ្យទទួលបានជោគជ័យគ្រប់ភារកិច្ចការងារ។

ក្នុងគ្រានោះលោកអភិបាលខេត្តកណ្ដាលក៏បានសន្យាថា និងនាំយកអំណោយទាំងអស់នេះ ដែលលោកអភិបាលរងខេត្ត និងក្រុមគ្រួសារបានផ្ដល់ជូនរដ្ឋបាលខេត្តនាថ្ងៃនេះ ទៅចាត់ចែងប្រើប្រាស់ ក្នុងសកម្មភាពនានា ឲ្យស្របទៅតាមបរិបទនៃជំងឺកូវីដ-១៩ ដែល​កំពុង​រីករាល​ដាលនៅក្នុងកណ្តាល។

សូមបញ្ជាក់ថា អំណោយដែល លោក និងក្រុមគ្រួសារ បានផ្តល់ជូនរដ្ឋបាលខេត្តរួមមាន៖ ម៉ាស់ ចំនួន២៥០០ម៉ាស់ ម៉ាកខ្លូវ (Cloud Brand) និងដបដាក់អាកុល ចំនួន ៤៣ដប៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ