ភ្នំពេញ៖ សម្តេចតេជោ បានថ្លែងគូសបញ្ជាក់យ៉ាងដូច្នេះ «អាស៊ី គឺពិតជាតំបន់ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការត្រួសត្រាយ ផ្លូវដល់ការរៀបចំសម័យកាលថ្មីក្រោយវិបត្តិកូវីដ ជាមួយការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន។ ជាក់ស្តែងវិបត្តិជំងឺកូវីដ-១៩ ក៏បានសបញ្ជាក់យ៉ាងច្បាស់សាជាថ្មីថា អាស៊ី គឺនៅតែជាតំបន់មួយដែលបន្តមានសក្តានុពល និងជាក្ដីរំពឹងក្នុងការជំរុញការងើបឡើងវិញនៃការអភិវឌ្ឍរបស់សកលលោក »។ការបញ្ជាក់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងក្នុងសន្និសីទអន្តរជាតិលើកទី២៦ ស្តីពី «អនាគតរបស់អាស៊ី» ដែលរៀបចំឡើងដោយក្រុមហ៊ុននីកេ (Nikkei) របស់ជប៉ុន តាមរយៈប្រព័ន្ធវីដេអូ។ សន្និសីទនេះ បានធ្វើឡើងក្រោមប្រធានបទ «ការរៀបចំសម័យកាលថ្មីក្រោយវិបត្តិកូវីដ៖ តួនាទីរបស់អាស៊ីក្នុងការស្តារពិភពលោកឡើងវិញ»។សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជាក៏បានទាញនូវទឡ្ហីករណ៍មួយចំនួន ដើម្បីបង្ហាញថា អាស៊ីមានតួនាសំខាន់ក្នុងការជួយស្រោចស្រង់ពិភពលោកឡើងវិញ ក្រោយវិបត្តិកូវិដ-១៩។សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ក្នុងឆ្នាំ២០២០ បើទោះបីជាពិភពលោកបានជួបប្រទះនឹងកំណើនអវិជ្ជមានក្តី ប្រទេសមួយចំនួននៅតំបន់អាស៊ីនៅតែអាចរក្សាបាននូវកំណើនវិជ្ជមាន។ ជាងនេះទៅទៀត បច្ចុប្បន្នប្រទេសមួយចំនួនក្នុងតំបន់អាស៊ីបានចាប់ផ្តើមនាំមុខលើការជំរុញការស្តាសេដ្ឋកិច្ចតំបន់ និងសកល ដោយទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ បានល្អប្រសើរក្នុងប្រទេសរបស់ខ្លួន ជាពិសេសផ្តល់ការជួយជ្រោមជ្រែងក្នុងការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញ របស់បណ្តាប្រទេសក្នុងតំបន់ តាមរយៈការផ្ដល់ជំនួយ កិច្ចសហប្រតិបត្តិការ និងគំនិតផ្ដួចផ្តើមនានាផងដែរ។បន្ថែមពីលើនោះ មុននឹងវិបត្តិជំងឺកូវីដ-១៩ កំណើនខ្ពស់ និងការអភិវឌ្ឍលឿន របស់ប្រទេសក្នុងតំបន់អាស៊ីនៅក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ បានប្រែក្លាយតំបន់អាស៊ីទៅជាកម្លាំងចលករដ៏សំខាន់សម្រាប់វឌ្ឍនភាពសង្គម សេដ្ឋកិច្ច, ការកាត់បន្ថយភាពក្រីក្រ និងការបង្កើនប្រាក់ចំណូលប្រជាជន។សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា៖ «មកទល់ពេលនេះ ចិនជាប្រទេសមានសេដ្ឋកិច្ចធំលំដាប់ទី២ និងជប៉ុនលំដាប់ទី៣ ខណៈដែលសហគមន៍អាស៊ាន និង ឥណ្ឌា មានលំដាប់ទី៥ និងទី៦រៀងគ្នា នៅលើពិភពលោក។ បន្ថែមលើនេះជាមួយនឹងប្រជាជនសរុបប្រមាណជិត ៦០% នៃប្រជាជនពិភពលោក និង ផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) ប្រមាណជា ៣០% នៃ ផ.ស.ស. ពិភពលោក, អាស៊ីគឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ច, ទីផ្សារ និងចំណុចតភ្ជាប់ (connecting dot) ដ៏សំខាន់ ដែលមានសក្តានុពលខ្ពស់ក្នុងការស្តារ និងជំរុញកិច្ចអភិវឌ្ឍសង្គម សេដ្ឋកិច្ចសកលលោក»៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ