ថ្ងៃព្រហស្បតិ៍ ទី០៩ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
គណៈកម្មាធិការប្រតិបត្តិសមាគមរាជសីហ៍  បានចាត់តាំង​តំណាងសមាគមរាជសិហ៍ នាំយកអំណោយជូនសាលាខណ្ឌពោធិ៍សែនជ័យ
Mon,17 May 2021 (Time 05:40 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 455នាក់)


ភ្នំពេញ៖ ថ្ងៃអាទិត្យ ៥កេីត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធស័ករាជ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១នេះ ដោយមេីលឃេីញពីបេសកកម្មបំពេញភារកិច្ចរបស់ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ លេីការអនុវត្តសេចក្តីសម្រេចរបស់សាលារាជធានីភ្នំពេញ ក្នុងការបិទខ្ទប់ តំបន់ក្រហម បណ្តោះអាសន្ន ក្នុងសង្កាត់មួយចំនួន របស់ខណ្ឌពោធិ៍សែនជ័យ គណៈកម្មាធិការប្រតិបត្តិសមាគមរាជសីហ៍
បានចាត់តាំង​តំណាងសមាគមរាជសិហ៍ នាំយកអំណោយជូនសាលាខណ្ឌពោធិ៍សែនជ័យ។
ការចុះយកអំណោយជូនដល់សាលាខណ្ឌពោធិ៍សែនជ័យនោះដែរ
ដោយមានលោក ឆាយ សុភ័ក្ត្រ ប្រធានយុវជនសមាគមរាជសីហ៍ លោក ជា កុសល ប្រធានក្រុមប្រឹក្សាយោបល់សមាគមរាជសីហ៍សាខារាជធានីភ្នំពេញ បាននាំយកអំណោយជូនសាលាខណ្ឌពោធិ៍សែនជ័យ និងមានអំណោយរួមមាន៖. ម៉ាស ៦០ប្រអប់ ស្មើរ ៣០០០ម៉ាស់. អាល់កុល ០២កាន ស្មើរ ៦០លីត្រ . ទឹកបរិសុទ្ធ ៧០កេស។
ក្រោមកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីលោក ព្រាប ម៉ាណែល អភិបាលរង នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ តំណាង លោក ហែម ដារិទ្ធិ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និងសហការី លោកអភិបាលរងខណ្ឌ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តដ៏ថ្លៃថ្លា ខ្មែរជួយខ្មែរ និងសូមជូនពរដល់លោកប្រធាន ថ្នាក់ដឹកនាំ សមាជិក សមាជិកាសមាគមរាជសីហ៍ សូមជួបប្រទះតែនឹងពុទ្ធិពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមបរវៀសជៀសឆ្ងាយពីជំងឺកូវីត១៩ គ្រប់ៗគ្នា៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ