ខេត្តតាកែវ៖ ប្រជាពលរដ្ឋចំនួន៧៤គ្រួសា កំពុងរងផលប៉ះពាល់សុខភាព ដោយបរិស្ថានមិនល្អចេញពី រោងសិប្បកម្មស្លអាលុយមីញ៉ូមគ្មានស្លាកយីហោមួយកន្លែង ដែលតែងបញ្ចេញផ្សែងមានក្លិនឈ្ងៀមស្អុយ និងបង្កសំឡេងរំខានខ្លាំងនៅពេលយប់ ពិបាកដេកពូន។តំណាងប្រជាពលរដ្ឋបញ្ជាក់ថា ពួកគាត់ដែលរស់នៅក្បែររោងសិប្បកម្មនេះ ក្នុងភូមិខ្នាទង់ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ កំពុងជួបការលំបាកយ៉ាងខ្លាំង សម្រាន្តមិនបាន ដកដង្ហើមចេញចូល ល្វីងបំពង់ករ ក្រហាយភ្នែក រហូតមានស្ត្រីទើបសម្រាលកូនទាស់ទៀតផង ដោយសារតែក្លិនផ្សែងដុតស្លសំបកកំប៉ុង ចេញពីរោងសិប្បកម្ម របស់ឈ្មោះ សុខជា ដែលជាយោធាម្នាក់។កន្លងមកពួកគាត់បានប្តឹងទៅអាជ្ញាធរឃុំ ហើយលោកមេឃុំបានចុះមកពិនិត្យដែរ តែនៅតែដដែល។ ទើបនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ពួកគាត់បានបន្តប្តឹងមក អភិបាលស្រុកបាទីទៀត រហូតមកដល់ថ្ងៃទី១៦នេះ សូម្បីដំណឹងអ្វីក៏មិនទទួលបានដែរស្ងាត់ជ្រាបតែម្តង ហើយសិប្បកម្មនៅតែបន្តដូចដើមដដែល។ថ្មីពិតបានទាក់ទង លោក សុខជា ដែលពលរដ្ឋប្រាប់ថា ជាម្ចាស់សិប្បកម្មដើម្បីសុំការបំភ្លឺ ប៉ុន្តែលោកមិនបានឆ្លើយតបទេ។ដោយឡែក លោកមេឃុំកុមាររាជា បានប្រាប់ថ្មីពិតថា លោកបានដឹងពីការកើតទុកមិនសុខចិត្តរបស់ប្រជាពលរដ្ឋ តែរោងសិប្បកម្មនោះគេមានច្បាប់ពីថ្នាក់លើ ក្រសួងសិប្បកម្ម លោកមិនមានសមត្ថកិច្ចផ្អាករឺបិទទេ មានតែថ្នាក់លើ។ ហើយកន្លងមកលោកបានចុះទៅពិនិត្យមើលនិងណែនាំឲ្យធ្វើយ៉ាងណាកុំអោយបង្កផលប៉ះពាល់ដល់ពលរដ្ឋទៀត ដោយខាងសិប្បកម្មសន្យានឹងសង់ឡដុតថ្មីស្របតាមស្តង់ដា ហើយរើខិតទៅខាងក្រោយ ។ ចំណែក លោក ភួង ឈីម អភិបាលស្រុកបាទី ថ្មីពិត បានសុំការបំភ្លឺតាម តេលេក្រាម លោកបានត្រឹមចូលមើល តែលោកមិនដែលចេះឆ្លើយតប បំភ្លឺ ថ្មីពិត ឡើយ រាល់លើក។ប្រជាពលរដ្ឋ សំណូមពរអាជ្ញាធរជំនាញពាក់ព័ន្ធ ស្រុកបាទី មន្ទីរបរិស្ថាន មន្ទីរសិប្បកម្ម ខេត្តតាកែវ និង ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ មេត្តាចុះមកពិនិត្យ និង ជួយដោះស្រាយផលប៉ះពាល់ជូនពួកគាត់៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ