កណ្តាល៖ ក្នុងឱកាសដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា ស្រាវជ្រាវ និងវាយតម្លៃសភាពការណ៍ ក្នុងការកំណត់តំបន់លឿងទុំ និងតំបន់លឿង នៅផ្នែកខ្លះ នៃភូមិព្រែកក្ដី ឃុំព្រែកតាទែន ស្រុកពញាឮ ក្រោយពីមានការផ្ទុះឡើង នៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភ: កាលពីល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០២១នេះ លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានសម្រេច កំណត់«តំបន់លឿងទុំ»និង«តំបន់លឿង» នៅផ្នែកខ្លះក្នុងភូមិព្រែកក្ដី ឃុំព្រែតាទែន ស្រុកពញាឮ ដោយលទ្ធផលនៃការយកសំណាកពីប្រជាពលរដ្ឋក្នុងតំបន់នេះមានអ្នកវិជ្ជមានកូវីដ-១៩ រហូតទៅដល់ ៣២នាក់ គិតត្រឹមថ្ងៃទី១៣ ខែឧសភានេះ។លោក គង់ សោភ័ណ្ឌ បានជម្រុញឱ្យរដ្ឋបាលស្រុក ត្រូវបន្តស្រាវជ្រាវស្វែងរកអ្នកដែលមានការពាក់ព័ន្ធដោយផ្ទាល់ និងប្រដាល់ប្រយោល ជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ដើម្បីពិនិត្យយកសំណាក ដោយប្រើឧបករណ៍ Rapid Test ដែលអាចដឹងលទ្ធផលត្រឹមតែ ១៥ ទៅ ២០នាទីតែប៉ុណ្ណោះ ហើយត្រូវដាក់ពួកគាត់ឱ្យធ្វើចត្តាឡីស័ក ឱ្យបានត្រឹមត្រូវ និងគ្រប់កាលកំណត់តាមវិធានរបស់ក្រសួងសុខាភិបាល។លោកអភិបាលខេត្ត បានស្នើដល់អជ្ញាធរស្រុកពញាឮ ត្រូវបន្តផ្សព្វផ្សាយឱ្យបានផុលផុស ជូនដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ ចេះការពារខ្លួន និងក្រុមគ្រួសារកុំអោយឆ្លងជំងឺដ៏កាចសាហាវនេះ ដោយត្រូវនាំគ្នាអនុវត្តតាមអនុសាសន៍របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី គឺ ៣ការពារ ៣កុំ និងវិធានសុខាភិបាល ត្រូវរស់នៅប្រកបដោយអនាម័យខ្ពស់ បើមិនមានការចាំបាច់សូមកុំចេញពីផ្ទះ និងកុំទៅកន្លែងដែលមានមនុស្សអ៊ូអរច្រើន ត្រូវពាក់ម៉ាសជាប្រចាំ និងលាងដៃជាមួយអាកុល សាប៊ូឱ្យបានញឹកញាប់។លោកអភិបាល ក៏បានធ្វើការណែនាំដល់ក្រុមគ្រូពេទ្យជំនាញ ត្រូវត្រួតពិនិត្យតាមដានអ្នកជំងឺជាប់ជាប្រចាំ និងតាមដានអ្នកជំងឺដែលបានជាសះស្បើយផងដែរ ជាពិសេសត្រូវពន្យល់ណែនាំប្រជាពលរដ្ឋឱ្យមកចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ដើម្បីជៀសផុតពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។លោក ថន សុវណ្ណា អភិបាលស្រុកពញាឮបានឱ្យដឹងថា ទូទាំងស្រុកមានអ្នកកំពុងធ្វើចត្តាឡីស័កសរុបចំនួន ៣៥៥៤ នាក់ ក្នុងនោះអ្នកធ្វើចត្តាឡីស័កនៅមណ្ឌលចំនួន ៥១៩នាក់។ អ្នកបញ្ចប់ចត្តាឡីស័កសរុបចំនួន ២៣៨៧នាក់ ក្នុងនោះអ្នកបញ្ចប់ចត្តាឡីស័កនៅមណ្ឌលចំនួន ៥៦៥នាក់។ មានអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៨៨នាក់ អ្នកជាសះស្បើយចំនួន ២៣នាក់៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ