ថ្ងៃព្រហស្បតិ៍ ទី០៩ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ករណីឆេះផ្ទះនៅស្រុកបរិបូរណ៍ស្លាប់មនុស្ស១គ្រួសារ សមត្ថកិច្ចរកឃើញថា ជាករណីឃាតកម្ម បង្កឡើងដោយបុរសជាប្តី
Wed,12 May 2021 (Time 06:56 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 451នាក់)


ខេត្តកំពង់ឆ្នាំង ៖ ករណីឆេះផ្ទះនៅឃុំខុនរ៉ងស្រុកបរិបូរណ៍ ដែលបណ្តាលឲ្យបណ្តាលឲ្យសមាជិកគ្រួសារ៦នាក់រួមនិងកូនក្នុងផ្ទៃផងនោះ ត្រូវបានសមត្ថកិច្ចធ្វើការកំណត់ករណីនេះថាជាករណីឃាតកម្ម ដែលបង្កឡើងដោយបុរសជាប្តី នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យនិង ជាស្នងការរងរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង លោក ឧត្តមសេនីយត្រីយ៍ អ៊ៀ ប៊ុនធឿន ដែលបានបញ្ជាក់ប្រាប់តាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ នេះ។

លោកឧត្តមសេនីយ៍ត្រី អ៊ៀ ប៊ុនធឿនបានបញ្ជាក់ទៀតថា ចំពោះសាច់រឿងលំអិត នៃករណីនេះ សមត្ថកិច្ចជំនាញនឹងធ្វើសន្និសីទកាសែតជាសាធារណៈ នៅពេលក្រោយ បន្ទាប់ពីបានធ្វើការស្រាវជ្រាវបានបញ្ចប់សព្វគ្រប់ហើយនោះ ។ គួរបញ្ជាក់ថា កាលពីវេលាម៉ោង៨និង៤០នាទីថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០២១នេះ មានករណីអគ្គិភ័យឆាបឆេះផ្ទះមួយខ្នងនៅត្រង់ចំណុចអ្នកតារាជ ស្ថិតក្នុងភូមិដើមជ្រែ ឃុំខុនរ៉ង់ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង បណ្ដាលឲ្យផ្ទះ១ខ្នង មានទំហំ ៧ម៉ែត្រគុណនឹង១២ម៉្រែត្រ សង់ពីដែកបាំងនិងប្រក់ស័ង្កសីឆេះខ្ទេចទាំងស្រុង ក្នុងហេតុការណ៍ឆេះផ្ទះនេះគឺមាន តែបុរសម្នាក់ឈ្មោះ នន់ សារ៉េត ដែលត្រូវជាប្តីដែលបានរួចខ្លួន ចំណែកប្រពន្ធនិងកូនចំនួន៦នាក់រួមទាំងកូនក្នុងផ្ទៃ បានស្លាប់ក្នុងភ្នក់ភ្លើងទាំងអស់ ។

ក្រោយពីហេតុការណ៍នេះសមត្ថកិច្ចជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានសហការជាមួយអង្គភាពការពារកុមារ (CPU) ក្នុងកិច្ចសហប្រតិបត្តិការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និងនាយកដ្ឋានបច្ចេកទេស និងវិទ្យាសាស្រ្តនៃក្រសួងមហាផ្ទៃ ធ្វើការស្រាវជ្រាវ ហើយបានដាក់ការសង្ស័យថា ករណីនេះជាករណីឃាតកម្ម ដែលបង្កឡើងដោយបុរសឈ្មោះ នន់ សារ៉េត អាយុ៤១ឆ្នាំម្នាក់ ត្រូវជាប្តីនិងឪពុករបស់ជនរងគ្រោះ។ បច្ចុប្បន្នសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យជាបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងដើម្បីបន្តការស្រាវជ្រាវ ៕ដោយ:ម៉ៃទី


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ