ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
តំណាង ឯកឧត្តម ស៊ូម សារឿន ប្រធាន សមាគមរាជសីហ៍ បន្តចុះសួរសុខទុក្ខ និង ផ្តល់អំណោយជូន កុមារកំព្រា នៅអង្គការពន្លឺអនាគត
Mon,05 April 2021 (Time 09:35 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 578នាក់)


រាជធានីភ្នំពេញ៖ ក្នុងបរិបទចូលរួមប្រយុទ្ធប្រឆាំងកូវីដ១៩ ដោយក្តីកង្វល់ពីសុខទុក្ខ និង ការនឹករលឹក ដល់ក្មួយៗកុមារកំព្រាចំនួន៦៦នាក់ ដែលកំពុង ស្នាក់នៅ រៀនសូត្រ នៅអង្គការពន្លឺអនាគត នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ស៊ូម សារឿន ប្រធាន សមាគមរាជសីហ៍ បានចាត់ លោក មូល ស៊ុយហេង អគ្គលេខាធិការរង រួមជាមួយ
.លោក ឡាវ សូលីន អគ្គលេខាធិការរង
.លោក ខែម សារី ប្រធានផ្នែករដ្ឋបាល
.លោក រឿង ចន្ថា សមាជិកក្រុមប្រឹក្សាយោបល់
.លោក គុណ្ណា សុទ្ធារ៉ូ យុវជនរាជសីហ៍សាខារាជធានីភ្នំពេញ ។

អោយចុះសំណេះសំណាល សួរសុខទុក្ខ និង នាំអំណោយជាសម្ភារ និងគ្រឿងឧបភោគ បរិភោគ ទៅផ្គត់ផ្គង់មណ្ឌលកុមាកំព្រានេះរួមមាន៖
- ម៉ាស់ ១០០០ ម៉ាស់
- ទឹកសុទ្ឋ ៣៥ កេស
- ទឹកត្រី ១០ យួរ
- ទឹកសុីអុីវ ១០ យួរ
- នំ ABC ១០ កេស
- នំបុ័ង ១០០ ដើម
- អង្ករ ០៥បាវ ស្មើ ២៥០គីឡូក្រាម
- ខោអាវ ៧០ កំប្លេរ

ក្នុងឱកាសនោះដែរ លោក មូល ស៊ុយហេង ក៍បានសំណេះសំណាល ផ្តាំផ្ញើរសួរសុខទុក្ខ ណែនាំ និងលើកទឹកចិត្តដល់ កុមារកំព្រាទាំងអស់ ដោយក្តីនឹករលឹក អាណិតស្រឡាញ់ ពីសំណាក់ថ្នាក់ដឹកនាំរបស់ សមាគមរាជសីហ៍ ។

ក្រោមកិច្ចស្វាគមន៍ លោក នួន សុថេរ៉ូ ប្រធានអង្គការពន្លឺអនាគត និងលោកគ្រូអ្នកគ្រូ កុមារកំព្រាទាំងអស់ សូមគោរពជូនពរឯកឧត្តមប្រធាន និងថ្នាក់ដឹកនាំសមាជិកសមាជិការសមាគមរាជសីហ៍ ទាំងអស់ សូមមានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច និងជៀសឆ្ងាយពីជំងឺកូវីដ ១៩ ។


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ