កណ្តាល៖ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ឯកឧត្តម គង់ សោភ័ណ្ឌ នៅព្រឹកថ្ងៃអាទិត្យថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ អមដំណើរដោយ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តនិងលោកឧកញ៉ា ស្រី ចាន់ថន អគ្គនាយករងក្រុមហ៊ុន 7NG តំណាងលោកឧកញ៉ា ស្រី សុធា បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយ ជូនដល់កម្មករ កម្មការិនី រោងចក្រ និងអាជីវករប្រកបរបរលក់ដូរ ចំនួន ៥០០គ្រួសារ ដែលស្នាក់នៅផ្ទះជួល ក្នុងតំបន់អភិវឌ្ឍន៍គ្រួសារ 7NG វិហាសួគ៌។ ឯកឧត្តមអភិបាលខេត្តបានថ្លែងក្នុងឱកាសនេះថា ក្នុងនាមរដ្ឋបាលខេត្ត និងក្នុងនាមឯកឧត្ដមផ្ទាល់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរ ដោយស្មោះជូនចំពោះ ក្រុមហ៊ុនគ្រួសារសេវេនអិនជី (7NG) ដែលមានសមានចិត្ត ដ៏សប្បុរសដោយបានជួយសម្រាលបន្ទុកជូនបងប្អូនកម្មករ កម្មការិនី រួមជាមួយអាជីវករ ផ្ដល់បន្ទប់ចំនួន ៥០០បន្ទប់ ឱ្យស្នាក់នៅ ព្រមទាំងការប្រើប្រាស់ទឹកភ្លើងដោយឥតគិតថ្លៃរយៈពេលបីខែ ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ សម្រាប់អំឡុងពេលដែលប្រទេសយើងកំពុងត្រូវបានប្រឈមមុខទប់ទល់នឹងវិបត្តិដែលបង្កឡើងដោយជំងឺកូវីដ-១៩។ ឯកឧត្តម គង់ សោភ័ណ្ឌ បា ថ្លែងយ៉ាងដូច្នេះទៀតថា សមានចិត្តប្រកបដោយមនុស្សធម៌របស់ លោកឧកញ៉ា គឺពិតជាបានរួមចំណែកយ៉ាងធំធេង ក្នុងការជួយសម្រាលដល់ ជីវភាពរស់នៅរបស់បងប្អូន កម្មករ កម្មការិនី អាជីវករ ស្របតាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនេះដែរ ឯកឧត្តមអភិបាលខេត្តកណ្ដាល សូមប្រសិទ្ធិពរជ័យ សិរីសួស្ដី បវរមហាប្រសើរ ជូនចំពោះ លោកឧកញ៉ា ព្រមទាំងក្រុមគ្រួសារ បានជួបប្រទះតែនឹងពុទ្ធពរទាំងប្រាំប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ គួរបញ្ជាក់ថា ចំពោះអំណោយដែលបានប្រគល់ជូនដល់កម្មករ កម្មការិនី និងអាជីវករ គឺក្នុងមួយគ្រួសារទទួលបាន៖អង្ករ១០គ.ក ម៉ាស១ប្រអប់ ទឹកបរិសុទ្ធ១យួរ ជែលសម្លាប់មេរោគ១ដប ម៉ាស១ប្រអប់ ឆៃប៉ូវ១គ.ក និងថវិកា២ម៉ឺនរៀល៕ដោយ:ម៉ៃទី
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ