ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សមាគមរាជសីហ៍ នាំយកអំណោយម្សៅទឹកដោះគោ ជូនពលរដ្ឋ១៦គ្រួសារ (មានផ្ទៃពោះ ០២គ្រួសារ) ស្ថិតក្នុងភូមិត្រពាំងថ្លឹង ដែលជាតំបន់បិទខ្ទប់
Thu,29 April 2021 (Time 02:26 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 531នាក់)


រាជធានីភ្នំពេញ ៖ ក្រោមការចង្អុលបង្ហាញ ពីលោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ នៅថ្ងៃអង្គារ ១រោច ខែពិសាខ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ហើយក្នុងបរិបទនៃការរីករាយដាលដោយជំងឺកូវីត១៩ និងដើម្បីរួមចំណែកជាមួយ រាជរដ្ឋាភិបាល ប្រយុទ្ធប្រឆាំងទប់ស្កាត់នឹងការ រីករាលដាលជំងឺកូវីត១៩ ឈានទៅបញ្ចប់ព្រឹត្តិការណ៍២០កុម្ភ: បានចាត់លោក សុខ សេងយ៉ន សមាជិកក្រុមប្រឹក្សាយោបល់សមាគមរាជសីហ៍ នាំយកអំណោយជាម្សៅទឹកដោះគោ ជូនដល់ប្រជាពលរដ្ឋ ១៦គ្រួសារ (មានផ្ទៃពោះ ០២គ្រួសារ) ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលជាតំបន់បិទខ្ទប់ តំបន់ក្រហម។

អំណោយដែលចែកជូននោះដែរ គឺ១៦គ្រួសារ ក្នុងមួយគ្រួសារទទួលបានម្សៅទឹកដោះគោ០២កំប៉ុងធំ។

ដោយទឹកមុខរីករាយ និងស្នាមញញឹមពីសំណាក់ បងប្អូនស្រី-បងស្រី ដែលជាម្តាយ សូមផ្តាំផ្ញេីរសួរសុខទុក្ខ និងថ្លែងអំណរគុណលោកប្រធាន ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមរាជសីហ៍ទាំងអស់ សូមជួបប្រទះតែសេចក្តីសុខចម្រើន ជោគជ័យគ្រប់ភារកិច្ច និងជៀសឆ្ងាយពីជំងឺកូវីត១៩៕ដោយ:ម៉ៃទី


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ