បាត់ដំបង៖នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ បានដឹកនាំក្រុមការងារ និងកងកម្លាំងកងពល នាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក រួមមានស័ង្កសីចំនួន ៣០សន្លឹក ថវិកាចំនួន ៧០០,០០០រៀល (ប្រាំពីរសែនរៀល) និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀតប្រគល់ជូន និងជួយជួសជុលផ្ទះជូន ព្រឹន្ទបាលឯក លឹម ណន យុទ្ធជនកងអនុសេនាធំទី១ វរសេនាតូចលេខ៥៣៤ កងពលតូចថ្មើរជើងលេខ៥៣ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ ស្ថិតនៅក្នុងភូមិអូរគគី ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង។នៅក្នងឱកាសនោះផងដែរ ឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ ក៏បានអញ្ជើញសួរសុខទុក្ខយោធិនឈ្មោះ ទិន ង៉ុយ មេបញ្ជាការរង កងអនុសេនាធំទី១ វរសេនាតូចលេខ៥៣៤ និងភរិយាឈ្មោះ សាន សាវេត មានជំងឺជាទម្ងន់ទាំងពីរនាក់សម្រាកព្បាបាលនៅផ្ទះ ស្ថិតនៅក្នុងភូមិកណ្តោល ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង។ឯកឧត្តម មេបញ្ជាការកងពល បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ប្រគល់ជូនគ្រួសារយោធិនក្នុងឱកាសនោះ រួមមានថវិកាចំនួន ២,៨០០,០០០រៀល (ពីរលានប្រាំបីសែនរៀល) និងគ្រឿងឧបភោគ បរិភោគមួយចំនួនផងដែរ។ នៅក្នុងពេលនោះ គ្រួសារយោធិនមានសេចក្តីរំភើបរីករាយ និងបានថ្លែងអំណរគុណទាំងទឹកភ្នែក ជូនពរដល់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលលោកតែងតែគិតគូរពីសុខទុក្ខយោធិនក្រោមឱវាទមិនរើសមុខ និងសូមជូនពរឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវមានសុខភាពល្អបរិបូរណ៍ និងជោគជ័យគ្រប់ភារកិច្ច។ដោយមើលឃើញសភាពជំងឺធ្ងន់ធ្ងរមិនអាចសម្រាកព្យាបាលនៅផ្ទះបានតទៅទៀត ឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការកងពល បានបញ្ជាឲ្យរថយន្តសង្គ្រោះគិលានដ្ឋានកងពលដឹកបញ្ជូនពួកគាត់ទាំងពីរនាក់ប្តីប្រពន្ធទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យយោធភូមិភាគទី៥ (ពពីរ) ខេត្តបាត់ដំបង៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ