កោះកុង៖ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ ក្រុមការងាររៀបចំចាត់ចែងឈាបនដ្ឋានបូជាសពស្លាប់ដោយជំងឺកូវីដ-១៩ ដឹកនាំដោយលោក ឃឹម ច័ន្ទឌី អភិបាលរងខេត្តកោះកុង និងជាប្រធានក្រុមការងារ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីកំណត់ទីតាំងរៀបចំកសាងឈាបនដ្ឋាន សម្រាប់បូជាសពអ្នកដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩។ បន្ទាប់ពីកំណត់ទីតាំងជាបឋមបានហើយ ក្រុមការងារបានចុះទៅពិនិត្យមើលទីតាំងភូមិសាស្រ្តជាក់ស្ដែង ដែលស្តិតនៅម្ដុំចំណុចបង្គោលអង់តែន៤ដើម តាមបណ្ដោយផ្លូវជាតិលេខ៤៨ ស្ថិតក្នុងភូមិទួលគគីរលើ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង៕ដោយម៉ៃទី
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ