ខេត្តកណ្តាល ៖ យប់ថ្ងៃអាទិត្យ ៧កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌអភិបាលនៃគណៈអភិបាលខេត្តកណ្តាលបានដឹកនាំកិច្ចប្រជុំបន្ទាន់ ដើម្បីអនុវត្តយន្តការ គោលនយោបាយអន្តរាគមន៍ជំនួយសង្គមរបស់រាជរដ្ឋាភិបាលក្នុងការគាំពារប្រជាពលរដ្ឋដែលកំពុងរងគ្រោះ និងរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីការរាតត្បាត នៃជំងឺកូវី-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ តាមសេចក្តីសម្រចលេខ ០១៨ សហវ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈប្រព័ន្ធ Video Conference (Zoom Meeting) ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរជំនាញពាក់ព័ន្ធ និងគណៈអភិបាលក្រុង ស្រុកទាំង១១ ព្រមទាំងក្រុមការងារពាក់ព័ន្ធផងដែរ។ចំពោះមុខនេះ រដ្ឋបាលខេត្តកណ្តាល ក្រោមការគាំទ្រយ៉ាងពេញទំហឹងពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងសហភាពសហព័ន្ធយុវជន(ស.ស.យ.ក)ខេត្ត ដេីម្បីចុះចែកជំនួយសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនជនរងគ្រោះ ដដែលរងផលប៉ះពាល់នេះ ក្នុងពេលឆាប់ៗខាងមុខ។ជាមួយគ្នានេះដែរ លោកអភិបាលខេត្តបានណែនាំទៅគណៈអភិបាលក្រុង ស្រុកទាំងអស់ យកចិត្តទុកដាក់រៀបចំកម្លាំងត្រួតពិនិត្យការលួចធ្វេីដំណេីរតាមផ្លូវទឹក ស្របតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕ដោយ:ម៉ៃទី
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ