ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ហ៊ុំព័ទ្ធផ្សារនៅទីលានបាល់ទាត់ក្រុងតាខ្មៅ ដើម្បីយកសំណាក ក្រោយសង្ស័យមានអ្នកឆ្លងកូវីដ១៩
Mon,19 April 2021 (Time 06:40 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 589នាក់)


កណ្តាល៖នៅព្រលប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ អាជ្ញាធរខេត្តកណ្ដាល បានសម្រេចហ៊ុំព័ទ្ធផ្សារនៅទីលានបាល់ទាត់ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលទើបបើកបានមួយថ្ងៃប៉ុណ្ណោះ ដើម្បីធ្វើតេស្តសំណាក ទៅលើក្រុមអាជីវករនិងអ្នកចូលផ្សារទាំងអស់ ក្រោយពីមន្ត្រីសុខាភិបាលរកឃើញមនុស្ស ចំនួន១១នាក់ មានកំដៅលើសពី៣៧អង្សាសេ សង្ស័យករណី កូវីដ១៩ ។

សមត្ថកិច្ច ថ្លែងប្រាប់ SKPថា មនុស្សចំនួន១១នាក់ ដែលខាងជំនាញមន្ត្រីសុខាភិបាល ពិនិត្យឃើញមានកំដៅ លើសពី៣៧ អង្សាសេ នោះ ត្រូវដឹកតាមរថយន្តយកទៅធ្វើចត្តាឡីស័កនៅព្រែកសំរោង ។

ដោយឡែក ផ្សារនេះ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខេត្តកណ្តាលនិងមន្ត្រីសុខាភិបាល ធ្វើការហ៊ុំព័ទ្ធដើម្បីយកសំណាកអ្នកដែលកំពុងលក់ដូរនៅក្នុងទីនោះនិងអ្នកដែលបានចូលទិញទំនិញ ក្នុងផ្សារ នេះ ដោយប្រុងប្រយ័ត្នបំផុតនិងទប់ស្កាត់មិនឲ្យអ្នកនៅក្នុងផ្សារចេញរហូតដល់ពិនិត្យរួចរាល់ ៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ