ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជំរុញលើកទឹកចិត្តមន្រ្តីក្រោមឱវាទឲ្យខិតខំផ្សព្វផ្សាយការលក់លេខពិសេសផ្ទាល់ខ្លួន
Sun,07 March 2021 (Time 07:55 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 541នាក់)


ភ្នំពេញ ៖ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានជំរុញលើកទឹកចិត្តឱ្យសមាជិកសមាជិកាគណៈកម្មការអន្តរក្រសួងខិតខំប្រឹងប្រែងចុះផ្សព្វផ្សាយអំពីការលក់លេខពិសេសផ្ទាល់ខ្លួនទៅកាន់ បណ្ដាក្រុមហ៊ុនឯកជនធំៗនានាដែលមានបំណងចង់ប្រើប្រាស់លេខពិសេសផ្ទាល់ខ្លួន ដើម្បីកៀងគរចំណូលថវិកាជាតិឱ្យបានច្រើនថែមទៀត។

ការជំរុញរបស់ឯកឧត្តមបែបនេះធ្វើឡើងកាលពីថ្ងៃសុក្រ ៧កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ខណៈដែលឯកឧត្ដមអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារ និងពិភាក្សាលើតម្លៃលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន ដោយមានការចូលរួមពីសមាជិកសមាជិកាគណៈកម្មកាអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះ បញ្ជីរថយន្ត និងមន្ត្រីជំនាញអង្គភាពពាក់ព័ន្ធផងដែរ។

កិច្ចប្រជុំនេះផ្តោតជាសំខាន់លើការពិភាក្សាវឌ្ឍនភាពការងារទាក់ទងនឹងការគ្រប់គ្រងការចុះបញ្ជីយានយន្ត និងរូបមន្តកំណត់តម្លៃលក់លេខពិសេសផ្ទាល់ខ្លួននៅក្នុងប្រព័ន្ធអនឡាញ សំដៅធានាបាន នូវការគ្រប់គ្រង និងការប្រមូលចំណូលថវិកាជាតិឱ្យបានច្រើនឡើងថែមទៀត។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានជម្រាបជូនផងដែរអំពីគម្រោងអភិវឌ្ឍកម្មវិធី (App) កាត់ពិន្ទុបណ្ណបើកបររបស់អ្នកបើកបរដែលល្មើសច្បាប់ចរាចរណ៍ដូចជា៖ បើកបរអត់ពាក់ខ្សែក្រវ៉ាត់ បើកបរហួសល្បឿនកំណត់ និងបើកបររំលោភភ្លើងសញ្ញាចរាចរណ៍ជាដើម ដោយក្នុងកម្មវិធីនោះប៉ូលិសអាចធ្វើការកាត់ពិន្ទុលើបណ្ណបើកបររបស់អ្នកបើកបរដែលល្មើសនោះបានភ្លាមៗតែម្តង។

ឯកឧត្ដមទេសរដ្ឋមន្ត្រី បានសម្តែងនូវមោទនភាពយ៉ាងខ្លាំងដែលកម្ពុជា ពិសេស ក្រសួងសាធារណ ការ និងដឹកជញ្ជូនមានសមត្ថភាពអាចប្រើប្រាស់យន្តការបច្ចេកវិទ្យាព័ត៌មានវិទ្យា ដើម្បីសម្រួលដល់ការ ផ្ដល់សេវាសាធារណៈស្របតាមការរីកចម្រើនខាងបច្ចេកវិទ្យាព័ត៌មានវិទ្យាសកល និងបដិវត្តឧស្សាហកម្ម៤.០ ដើម្បីគ្រប់គ្រង និងប្រមូលចំណូលជូនរដ្ឋប្រកបដោយប្រសិទ្ធភាព តម្លាភាព និងចំណេញពេលវេលា។

គួររំលឹកផងដែរថា ប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបានដាក់ឱ្យ ដំណើរជាផ្លូវការនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមទេសរដ្ឋ មន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានគោលដៅជាចម្បងក្នុងការកាត់ បន្ថយនូវនីតិវិធីស្មុគស្មាញក្នុងការបំពេញឯកសារ ក៏ដូចជាបម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធ ភាព ឆាប់រហ័ស និងជៀសវាងបាននូវការចំណាយក្រៅផ្លូវការ។

បើយោងតាមលោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គិតមកដល់ចុងខែកុម្ភៈ ឆ្នាំ២០២១ នេះ ការលក់ស្លាកលេខពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្ត (ស្លាកលេខកម្ពុជា) បានរយៈពេលជាង១ឆ្នាំ និងការលក់ស្លាលាកលេខពិសេស លក្ខណៈគ្រួសារ (ស្លាកលេខរាជធានីខេត្ត) បានរយៈពេលប្រមាណ០៦ឆ្នាំ បានរកចំណូលសរុបប្រមាណ ២១០,៥០០,០០០,០០០។


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ