ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
លោក កែវ ហុកលី ដឹកនាំសមាជិកអញ្ជើញទៅទទួលទេយ្យទានមួយចំនួនពីព្រះគ្រូចៅអធិការវត្តកោះប្រាក់ ដើម្បីឧបត្ថមដល់សមាគមរាជសីហ៍ក្នុងការងារមនុស្សធម៏
Wed,31 March 2021 (Time 09:46 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 674នាក់)


ខេត្តកណ្តាល : នៅថ្ងៃអង្គារ ២រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ឋសករាជ ២៥៦៤ ត្រូវនិងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១លោក កែវ ហុកលី អគ្គលេខាធិការ សមាគមរាជសីហ៍ លោក ភូ ចាន់ដារិទ្ឋ សមាជិកក្រុមប្រឹក្សាយោបល់តំណាងលោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ បានអញ្ជើញទៅទទួលទេយ្យទានមួយចំនួនពីព្រះវិជយញាណ យុង កុសល ជាព្រះគ្រូចៅអធិការវត្តកោះប្រាក់ និងជាអនុប្រធានផ្នែកចលនាអប់រំផ្សព្វផ្សាយសមាគមរាជសីហ៍ ស្ថិតនៅ ភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកគៀនស្វាយ ខេត្តកណ្តាល ដើម្បីឧបត្ថមដល់ សមាគមរាជសីហ៍ ធ្វើការងារមនុស្សធម៏ ក្នុងបរិបទ ការរាលដាលជំងឺកូវីដ ១៩ នេះ ។

អំណោយមនុស្សធម៏ដែលទទួលបានរួមមាន: ថវិការ១លាន៦សែនរៀល អង្ករ២៤បាវស្មើរ ១២០០គីឡូក្រាម ទឹកសុីអុីវ៤៣យួរ និងទឹកត្រី២៣យួរ។

នៅក្នុងឱកាសដែរ លោក កែវ ហុកលី តាងនាមអោយថ្នាក់ដឹកនាំ និងសមាជិកសមាជិកាសមាគមរាជសីហ៍ទាំងអស់ ក៏បានគោរពថ្លែងអំណរព្រះគុណដល់ព្រះគ្រូចៅអធិការ វត្តកោះប្រាក់ និងសូមប្រគេនពរ ថ្វាយជូនព្រះតេគុណ និង ព្រះសង្សគ្រប់ព្រះអង្គនៅវត្តកោះប្រាក់ សូមមានព្រះសុខភាពល្អបរិបូរ ព្រះជន្មាយុយឺនយូរ រយព្រះវស្សាតរៀងទៅ៕ដោយ:ម៉ៃទី


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ