ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំនូវពិធីអបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៣ ឆ្នាំ២០២១ ក្រោមប្រធានបទ "យុវជនដើម្បីវប្បធម៌ជាតិ" តាមរយៈប្រព័ន្ធអនឡាញ ដើម្បីជំរុញការចូលរួមថែរក្សានូវតម្លៃ ប្រពៃណី ទំនៀមទម្លាប់ជំនឿសាសនា អក្សរសាស្រ្ត អក្សរសិល្ប៍ ដែលជាអត្តសញ្ញាណ និងជាព្រលឹងរបស់ជាតិ។ការខកខានមិនបានធ្វើឡើងតាមវេទិកា សាធារណៈដោយមានមនុស្សជួបជុំគ្នាច្រើន នេះ គឺដោយសារវីរុសកូវីដ-១៩កំពុងផ្ទុះតាមសហគមន៍។ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំនូវពិធីអបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៣ ឆ្នាំ២០២១នេះ តាមរយៈប្រព័ន្ធអនឡាញ ដោយ មានទម្រង់សិល្បៈដូចជា សិល្បៈរបាំបុរាណ នារីសន្តិភាព , របាំរឿងក្ងោកព្រះពោធិ៍សាត់ និង ល្ខោនបាសាក់រឿងកុមារទេព ជាដើម។មហោស្រពសិល្បៈយុវជនទូទាំងប្រទេសប្រចាំឆ្នាំ ត្រូវបានផ្តួចផ្តើមឡើងដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅឆ្នាំ២០១៥ ក្នុងគោលបំណងបណ្តុះស្មារតីឱ្យយុវជន និងមហាជនស្រឡាញ់មរតកសិល្បៈវប្បធម៌ខ្មែរ ពិសេសជំរុញការផលិត និងរកទីផ្សារវប្បធម៌ឱ្យកាន់តែទូលំទូ លាយ។ ការរៀបចំព្រឹត្តិការណ៍សិល្បៈវប្បធម៌នេះ ក៏ជាការជំរុញនូវការចូលរួមវិភាគទានដោយផ្ទាល់ដល់ការងារអភិរក្ស និងការអភិវឌ្ឍវិស័យសិល្បៈវប្បធម៌ជាតិ ពិសេសដើម្បីឱ្យយុវជនមានឱកាសបញ្ចេញនូវសមត្ថភាព និងទេព្យកោសល្យពិតៗរបស់ខ្លួនទៅលើការថែរក្សា និងការអភិវឌ្ឍវប្បធម៌ សំដៅទប់ស្កាត់វប្បធម៌អវិជ្ជមាន ក្នុងស្រទាប់យុវវ័យ ក៏ដូចជាការបណ្តុះស្មារតីយុវជនឱ្យស្រឡាញ់វប្បធម៌ជាតិ ដើម្បីបុព្វហេតុអភិរក្ស អភិវឌ្ឍវប្បធម៌ និងរួមចំណែកលើកស្ទួយសុវត្ថិភាពសង្គម សន្តិភាព និងការអភិវឌ្ឍ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ