ថ្ងៃអង្គារ៍ ទី០៧ ខែមករា ឆ្នាំ២០២៥ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
អភិបាលខេត្តកណ្តាល នាំយកអំណោយកាកបាទក្រហមខេត្ត ប្រគេនដល់វត្តសុវណ្ណវារី ហៅវត្តព្រែកតាទែន និងបានចូលរួមក្នុងពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះឧត្តមមុនី ជា សំអាង ព្រះមេគណខេត្តកណ្ដាល
Tue,30 March 2021 (Time 04:15 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 569នាក់)


ខេត្តកណ្តាល÷ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រមទាំងមន្ត្រីរាជការ កាលពីរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ បាននាំយកអំណោយមនុស្សធម៍សាខាកាកបាទក្រហមខេត្ត រួមមាន÷ អង្ករ ១០០ប៉ាវ ស្មើនឹង៥០០០kg មី ៦០កេស ទឹកត្រី ២០យូរ ទឹកស៊ីអ៉ីវ ២០យូរ ត្រីខ ៥០យូរ ទឹកសុទ្ធ ១០០កេស អាកុល ៦០លីត្រ ម៉ាស ២៥០០បន្ទះ និងថវិកា ១០លានរៀល មកប្រគេនដល់វត្តសុវណ្ណវារី ហៅវត្តព្រែកតាទែន ស្ថិតនៅឃុំព្រែកតាទែន ស្រុកពញាឮ ដើម្បីជាការជួយសម្រួលដល់ការផ្គត់ផ្គង់នូវចង្ហាន់សម្រាប់ព្រះសង្ឈ ក្នុងស្ថានភាពដែលប្រទេសកំពុងជួបវិបត្តិជំងឺកូវីដ-១៩។
បន្ទាប់មក ឯកឧត្តមអភិបាលខេត្ត ក៏បានអញ្ជើញចូលរួមក្នុងចូលរួមក្នុងពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះឧត្តមមុនី ជា សំអាង ព្រះមេគណខេត្តកណ្ដាល និងជាព្រះគ្រូចៅអធិការ វត្តសុវណ្ណវារី ហៅវត្តព្រែកតាទែន គម្រប់ខួប៦៧ ឈានចូល ៦៨ព្រះវស្សាផងដែរ។
ក្នុងពិធីនោះ ឯកឧត្តម អភិបាលខេត្ត បានលើកហត្ថប្រណម្យ បួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក សូមថ្វាយនូវពរជ័យ បវរសួស្ដី សិរីមង្គល មហាប្រសើរគ្រប់ប្រការជូន សម្ដេចព្រះឧត្តមមុនី ជា សំអាង សូមព្រះអង្គ មានព្រះសុខភាពល្អបរិបូរណ៍រឹងមាំ ព្រះជន្មាយុយឺនយូរ និងចាកផុតពីរោគាព្យាធិនានា ដើម្បីបន្តដឹកនាំធ្វើឲ្យវិស័យពុទ្ធចក្រកាន់តែមានភាពរីកចំរើន សម្រាប់ជាទីប្រតិបត្ត និងជាទីសក្ការៈគោរពបូជាសម្រាប់ព្រះសង្ឃ និងពុទ្ធបរិស័ទ តរៀងទៅ។
ក្នុងនាមអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ឯកឧត្តម គង់ សោភ័ណ្ឌ បានស្នើឲ្យមន្ទីរធម៌ការ និងសាសនាខេត្តត្រូវបន្តចុះស្រាវជ្រាវស្រង់ស្ថិតិនូវចំនួនវត្តអារាមនៅទូទាំងខេត្តកណ្តាល ដែលកំពុងតែជួបការខ្វះខាត់ ក្នុងវិបត្តិជំងឺកូវីដ-១៩ ឲ្យឆាប់បំផុត រួចបញ្ជូនមករដ្ឋបាលខេត្ត ដើម្បីរៀបចំចាត់ចែងអំណោយ ជាគ្រឿងឧបភោគបរិភោគ និងបច្ចៃទៅប្រគេនដល់ ព្រះសង្ឃឲ្យបានទាន់ពេលវេលា។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានអញ្ជើញ វាយស្គរ នៅវត្តសុវណ្ណវារី ហៅវត្តព្រែកតាទែន តបតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន ដែលបានស្នើឲ្យគ្រប់វត្តអារាមទាំងអស់ ទូងស្គរ វាយជួង ព្រមៗគ្នាទូទាំងប្រទេស ក្នុង១ថ្ងៃ ៥ដង ដើម្បីជាសាររំលឹកប្រជាពលរដ្ឋក្នុងការចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស ត្រូវគោរពតាមវិធានការណ៍ «៣ ការពារ និង ៣កុំ»ជានិច្ចឲ្យបានគ្រប់ៗគ្នា។
សូមជម្រាបថា តាមរបាយការណ៍របស់មន្ទីរធម៌ការ និងសាសនាខេត្តកណ្តាលគិតត្រឹមរសៀលថ្ងៃ២៧នេះ បានស្រង់ចំនួនវត្តដែលកំពុងតែជួបការខ្វះខាត។ ដោយ:ម៉ៃទី


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ