ភ្នំពេញ:ផលិតផលទាំងនោះនឹងត្រូវបាននាំយកទៅចូលរួមកម្មវិធីតាំងពិព័រណ៍នោះដោយស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ ដែលដាក់បង្ហាញក្នុងព្រឹត្តិការណ៍ Diplomatic Red Cross Bazzar លើកទី ៥៤ នេះក្រោមប្រធានបទ «ទិញទំនិញពិភពលោកនៅសាខាកាកបាទក្រហមការទូត» (Shop the World at the Diplomatic Red Cross Bazaar) ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ព្រះអង្គម្ចាស់ក្សត្រីមហាចក្រី សិរិនថន ដោយចាប់ពីថ្ងៃទី ២៧ ដល់ ២៩ ខែមីនា នៅផ្សារទំនើប Siam Paragon។ព្រឹត្តិការណ៍នេះមានស្តង់នៃផលិតផលមកពីប្រទេសចំនួន ៥៥ ដែលមានមូលដ្ឋាននៅប្រទេសថៃ រួមទាំងកម្ពុជាផងដែរ។ស្ថានទូតខ្មែរប្រចាំនៅប្រទេសថៃឱ្យដឹងថា កម្ពុជាចូលរួមព្រឹត្តិការណ៍នេះ ដើម្បីរៃអង្គាសថវិកាសម្រាប់គាំទ្រដល់សកម្មភាពមនុស្សធម៌របស់ព្រះរាជវង្សានុវង្សក្រោមគម្រោងអង្គការកាកបាទក្រហមថៃ។ ផលិតផលខ្មែរទាំងនោះរួមមាន ផលិតផលអាហារ សិប្បកម្ម និងគ្រឿងក្រអូប ជាដើម។ស្ថានទូតខ្មែរបន្ថែមទៀតថា ថវិកាដែលលក់បានពីព្រឹត្តិការណ៍នេះទាំងអស់នឹងត្រូវបានចំណាយលើការទិញឧបករណ៍វេជ្ជសាស្ត្រជូនមន្ទីរពេទ្យ និងមណ្ឌលថែទាំសុខភាពនៅតំបន់ដាច់ស្រយាលក្នុងប្រទេសថៃព្រមទាំងឧបត្ថម្ភប្រជាជនក្រីក្រជួយព្យាបាលបបូរមាត់ឆែប និងជំងឺពិការអវយវៈផ្សេងៗ និងកាត់វ៉ែនតាសម្រាប់សិស្សសាលានៅតំបន់ជនបទ។ស្ថានទូតខ្មែរបានឱ្យដឹងទៀតថា៖ «ដើម្បីចូលរួមជំរុញសេដ្ឋកិច្ចការទូត ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវប្បធម៌ ស្ថានទូតកម្ពុជាប្រចាំព្រះរាជាណាចក្រថៃបាននាំយកផលិតផលខ្មែរជាង ៦០ មុខដាក់តាំងបង្ហាញ និងលក់នៅក្នុងព្រឹត្តិការណ៍នេះ»។សេចក្តីជូនដំណឹងរបស់ផ្សារទំនើប Siam Paragon ឱ្យដឹងថា វាជាលើកដំបូងដែលព្រឹត្តិការណ៍ Diplomatic Red Cross Bazzar បានផ្តល់ជូនទាំងបទពិសោធទាំងនៅនឹងកន្លែងផ្ទាល់ និងតាមអនឡាញដែលស្របតាមវិធានការការពារការរីករាលដាលជំងឺកូវីដ១៩។សេចក្តីជូនដំណឹងបន្តថា នេះជាឱកាសសម្រាប់អ្នកទិញទំនិញនៅជុំវិញប្រទេសថៃ ចូលរួមពិព័រណ៍គ្រប់ទីកន្លែងគ្រប់ពេលវេលាតាមរយៈគេហទំព័រ www.dpcredcrossbazaar.com។លោក តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ផលិតផលសមាជិកលោកប្រមាណ ៤០ មុខក៏បានចូលរួមក្នុងការតាំងពិព័រណ៍នេះដែរ។ ក្រៅពីចូលរួមមនុស្សធម៌ ផលិតផលខ្មែរក៏ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយក្នុងព្រឹត្តិការណ៍នេះ។លោក តាំងប៉ ឱ្យដឹងថា៖ «រៀងរាល់ឆ្នាំ យើងបានចូលរួមក្នុងព្រឹត្តិការណ៍នេះ។ យើងឃើញថា ផលិតផលខ្មែរមានការគាំទ្រច្រើន ព្រោះជាផលិតផលមានគុណភាព និងស្តង់ដា ISO»។ព្រឹត្តិការណ៍ Diplomatic Red Cross Bazzar ត្រូវបានប្រារព្ធលើកដំបូងក្នុងឆ្នាំ ១៩៦៧ ដែលបច្ចុប្បន្នព្រឹត្តិការណ៍នេះកំពុងទទួលបានជោគជ័យ និងពេញនិយមក្នុងចំណោមប្រជាជនថៃ និងភ្ញៀវទេសចរបរទេស។Diplomatic Red Cross Bazzar លើកទី ៥៣ កាលពីឆ្នាំ ២០២០ មានប្រទេសចូលរួម ៥៩ ដោយមានផលិតផលជាច្រើនបានចូលរួម៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ