ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
លោកស្នងការនគរបាលខេត្ដកណ្ដាល ដឹកនាំមន្ត្រីក្រោមឱវាទចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ត្រី តំ វៃ ស្នងការរងនគរបាលខេត្តកណ្តាល ចូលនិវត្តន៍
Sat,27 March 2021 (Time 07:16 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 431នាក់)


កណ្ដាល៖ លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ដកណ្ដាល នៅរសៀលថ្ងៃសៅរ៍ ទី២៧ ខែមីនា ឆ្នាំ២០២១នេះ បានដឹកនាំលោកស្នងការរង, លោកនាយការិយាល័យ លោកអធិការស្រុក និងប្រតិភូជាច្រើនរូប ចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធសពឧត្តមសេនីយ៍ត្រី តំ វៃ ស្នងការនគរបាលខេត្តកណ្តាល ចូលនិវត្តន៍។ ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ២០និង១០នាទី យប់ ក្នុងជន្មាយុ៦៧ឆ្នាំ ស្ថិតនៅភូមិដើមឬស ឃុំដើមឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយរោគាពាធ។



នៅក្នុងពិធីរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធនេះដែរ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានសម្ដែងការសោកស្ដាយយ៉ាងខ្លាំងបំផុត ចំពោះការបាត់បង់ជីវិតរបស់ឧត្តមសេនីយ៍ត្រី តំ វៃ ស្នងការរងនគរបាលខេត្តកណ្តាល ចូលនិវត្តន៍ ដែលកន្លងមកមានស្នាដៃល្អ បានចូលរួមបម្រើប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល។



ទន្ទឹមគ្នានេះដែរលោកឧត្ដមសេនីយ៍ទោស្នងការ បានប្រគល់បច្ច័យចំនួន១២,៤៤០,០០០រៀល ក្នុងនោះបច្ច័យលោកឧត្តមសេនីយ៍ទោស្នងការផ្ទាល់ ចំនួន២លានរៀល និងបច្ច័យចំនួន១០លានរៀល ជាការចូលពីមន្រ្តីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដល់គ្រួសារនៃសពលោកឧត្តមសេនីយ៍ត្រី តំ វៃ ដើម្បីជួយសម្រួលចាត់ចែងក្នុងការធ្វើបុណ្យផងដែរ។ បន្ទាប់ពីគោរពវិញ្ញាណក្ខន្ធ និងប្រគល់បច្ច័យរួច លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត បានជំរុញឲ្យការិយាល័យជំនាញរៀបចំឯកសារឲ្យបានគ្រប់គ្រាន់ ដើម្បីពន្លឿនក្នុងការបើកប្រាក់សមាគមមិត្ដនគរបាលចំនួន៦លានរៀល ជូនគ្រួសារ នៃសពផងដែរ។



ជាចុងក្រោយក្រុមគ្រួសារនៃសពបានសម្ដែងគារវកិច្ច និងថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកឧត្ដមសេនីយ៍ទោឈឿន សុចិត្ដ ស្នងការនគរបាលខេត្តកណ្តាល,និងមន្ត្រីក្រោមឱវាទទាំងអស់ ដែលបានចំណាយពេលដ៏មានតម្លៃ និងសមាណចិត្តជ្រះថ្លាចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសាររបស់យេីងខ្ញុំ សូមជូនពរគណៈប្រតិភូ ជួបតែពុទ្ធពរ ទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ដោយ:ម៉ៃទី


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ