ថ្ងៃច័ន្ទ ទី១២ ខែមេសា ឆ្នាំ២០២១ គេហទំព័រសម្លេងខ្មែរពិត || ទំនាក់ទំនងចាងហ្វាងការផ្សាយ លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
តំណាង ឯកឧត្តម ស៊ូម សារឿន ប្រធាន សមាគមរាជសីហ៍ នាំអំណោយជាសម្ភារនិងគ្រឿងបរិភោគ ជូនសមាគម (TYDA)
Tue,23 March 2021 (Time 08:47 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 146នាក់)


រាជធានីភ្នំពេញ៖ ដោយមើលឃើញពីសកម្មភាពចុះជួយប្រជាពលរដ្ឋ យ៉ាងសកម្មបំផុតមិនគិតថាថ្ងៃឬយប់ មិនគិតពីភាពនឿយហត់ និងរងគ្រោះដល់អាយុជីវិត របស់គ្រូពេទ្យជួរមុខ នៃ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និង ការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីត ១៩ ។

ឯកឧត្តម ស៊ូម សារឿន ប្រធាន សមាគមរាជសីហ៍បានចាត់៖ ១. លោក ស៊ោ យូស៊ុន អនុប្រធានក្រុមរាជសីហ៍ ២. លោក ទ្រឿង សំរិទ្ធ អគ្គលេខាធិការរងក្រុមរាជសីហ៍ ៣. លោក ឆាយ សុភ័ក្តិ ប្រធានយុវជនរាជសីហ៍ ដើម្បីនាំអំណោយ ប្រគល់ជូនដល់TYDA ដល់ទីស្នាក់ការ ដែលមានទីតាំងស្ថិតនៅ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃអាទិត្យ ទី២១ ខែមីនា ឆ្នាំ២០២១។

អំណោយរួមមាន៖ ទឹកបរិសុទ្ធ ចំណុះ ៥០០មីលីលីត្រ/មួយដប ចំនួន ២០០កេស (ស្មើនឹង៤៨០០ដប) ម៉ាស់ ២០០ប្រអប់ (ស្មើនឹង ១០០០០ម៉ាស់) នំ៤០០ប្រអប់ និងជែលលាងដៃសម្លាប់មេរោគ ចំណុះ ៧៥០មីលីលីត្រ/មួយដបធំ ១០កេស (ស្មើនឹង ២៤០ដប)។

ពិធីប្រគល់ ទទួលអំណោយនោះ ក្រោមកិច្ចស្វាគម៍យ៉ាងកក់ក្តៅពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ហើយក្រុមការងារបានពាំនាំនូវការផ្តាំផ្ញើរថ្លែងអំណរអរគុណ និងកោតសរសើរ អំពី ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សារភិបាល និង លោកជំទាវ ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សារភិបាលគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ចំពោះសកម្មភាពមនុស្សធម៌របស់ក្រុមរាជសីហ៍ ដែលពេលនេះ បានបញ្ជាក់ពីការចូលរួមចំណែកគាំទ្រ និងលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យនៅជួរមុខទាំងអស់ ដើម្បីជាកំលាំងចិត្តបន្ថែម ទប់ទល់ប្រយុទ្ធប្រឆាំងនឹងទប់ស្កាត់ការរីករាលដាលជំងឺកូវីត១៩ និងឈានទៅបញ្ចប់ព្រឹត្តិការណ៍ ថ្ងៃ២០កុម្ភៈ ។
ដើម្បីសេចក្តីសុខុមាលភាព និងវឌ្ឍនភាពរបស់ប្រជាជាតិកម្ពុជាទាំងមូល៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ