(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសឲ្យប្រជាពលរដ្ឋដែលធ្លាប់ចូលផ្សារម៉ាក្រូ នៅខណ្ឌសែនសុខ ចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ទៅយកសំណាកដើម្បីធ្វើតេស្ដ ព្រោះក្រសួងរកឃើញថា មានអ្នកធ្លាប់ចូលផ្សារនេះ នៅថ្ងៃទី២០ ខែកុម្ភៈ កើតជំងឺកូវីដ-១៩។ នេះបើតាមការឲ្យដឹងពីលោក លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល ថ្លែងប្រាប់បណ្ដាញព័ត៌មាន នៅមុននេះបន្ដិច នារសៀលថ្ងៃទី០១ ខែមីនា។លោក លី សូវ៉ាន់ បានអះអាងថា នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានទទួលព័ត៌មានពីអនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ថា មានជនបរទេសម្នាក់ កើតជំងឺកូវីដ-១៩ ហើយបានទៅផ្សារទំនើបម៉ាក្រូ កាលល្ងាចពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ។ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្រសួងសុខាភិបាល បានធ្វើការអំពាវនាវ ប្រជាពលរដ្ឋដែលមានរោគសញ្ញា ដូចជាគ្រុនក្តៅ ក្អក កណ្តាស់ ឈឺបំពង់ក ឬពិបាកដកដង្ហើម និងធ្លាប់ចេញចូលទៅផ្សារម៉ាក្រូនៅថ្ងៃទី២០ ខែកុម្ភៈ ចន្លោះម៉ោង៥ល្ងាច ទៅម៉ោង៦ល្ងាច សូមទៅធ្វើតេស្តនៅទីតាំង ដែលបានកំណត់ដោយអាជ្ញាធរសុខាភិបាល រាជធានី-ខេត្ត មានស្រាប់។ដោយឡែក ចំពោះបុគ្គលដែលមិនមានរោគសញ្ញាសូមតាមដានសុខភាពរបស់ខ្លួនចំនួន១៤ថ្ងៃ រាប់ចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១តទៅ ហើយព័ត៌មានបន្ថែមសូមទាក់ទងលេខ១១៥។សូមជម្រាបថា គិតត្រឹមថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៨២០នាក់ ក្នុងនោះអ្នកជាសះស្បើយមានចំនួន ៤៧៧នាក់ និងអ្នកជំងឺចំនួន ៣៤៣នាក់កំពុងទទួលការព្យាបាល៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ