ភ្នំពេញ៖ នៅរាត្រីថ្ងៃសុក្រ ០៦កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង២២និង០០នាទី ក្រោមការបញ្ជាផ្ទាល់ពីលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ លោកស្រី នូ ថាវរី អភិបាលរងខណ្ឌដូនពេញ បានដឹកនាំកម្លាំង គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ចុះត្រួតពិនិត្យ និងបានណែនាំដល់ ម្ចាស់ទីតាំងភោជនីយដ្ឋាន យីហោ “ក្រាហ្វបៀរហ្គាឌិន និងភោជនីយដ្ឋាន” មានទីតាំង ស្ថិតនៅផ្លូវលេខ២២៨ ភូមិ៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលម្ចាស់ហាងពុំបានអនុវត្ត តាមសេចក្តីណែនាំរបស់ ក្រសួងសុខាភិបាល ដោយមានភ្ញៀវចូលពិសារគ្រឿងស្រវឹង មិនរក្សាគម្លាតសុវត្ថិភាព មានលក្ខណៈប្រមូលផ្តុំក្នុងហាង ។ជាលទ្ធផលនៃការចុះត្រួតពិនិត្យនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ បានអោយតំណាងម្ចាស់ហាងធ្វើកិច្ចសន្យារួមមាន៖១.ម្ចាស់ទីតាំងត្រូវអនុវត្តវិធានការ ៣កុំ និង ៣ការពារ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ។២.ត្រូវអនុវត្តន៍ ជាមួយក្រសួងសុខាភិបាល ដោយ រក្សាគម្លាតសុវត្ថិភាព ជាចាំបាច់ ។៣.ម្ចាស់ទីតាំង ត្រូវចូលរួមសហការជាមួយអជ្ញាធរខណ្ឌ ក្នុងការប្រយុទ្ធប្រឆាំង ជម្ងឺកូវីត១៩ ។ក្នុងករណីម្ចាស់ទីតាំង មិនអនុវត្តតាមការណែនាំរបស់ក្រុមការងារខាងលើ រដ្ឋបាលខណ្ឌដូនពេញ និងអនុវត្តវិធានការយ៉ាងម៉ឹងម៉ាត់ និង ឈានដល់ការ បិទទីតាំង និង ដកហូតអាជ្ញាប័ណ្ណ ផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ