ភ្នំពេញ៖ក្រសួងសុខាភិបាល កាលពីថ្ងៃទី៥ ខែមីនាឆ្នាំ២០២១កន្លងទៅនេះ បានអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះផលិតផលបំប៉នសុខភាព ឬអាហារបំប៉នសុខភាព ដែលប្រកាសលក់តាមប្រព័ន្ធអនឡាញ ដោយចាត់ទុកថាអាហារបំប៉នទាំងនោះអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត។ក្រសួងសុខាភិបាលបានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មានថា ការផ្សព្វផ្សាយលក់អាហារបំប៉នសុខភាពដែលមានដូចជា សារ៉ាយសមុទ្រ និងអាហារបំប៉នសុខភាពដ៏ទៃទៀត នៅលើបណ្ដាញសង្គមយ៉ាងផុលផុស បានប្រើប្រាស់នូវខ្លឹមសារភូតកុហក បោកប្រាស់ ផ្ទុយពីគុណភាពរបស់ផលិតផលទាំងនោះ ធ្វើឱ្យពលរដ្ឋយល់ច្រឡំនាំគ្នាទៅទិញយកមកប្រើប្រាស់ សម្រាប់មកព្យាបាលជំងឺបណ្ដាលឱ្យអូសបន្លាយពេលវេលាក្នុងការព្យាបាល ធ្វើឱ្យអ្នកជំងឺកាន់តែធ្ងន់ធ្ងរទៅៗ ឬឈានរហូតដល់បាត់បង់អាយុជីវិត។ក្រសួងសុខាភិបាលបន្ថែមថា អាហារបំប៉នទាំងនោះមិនអាចជំនួសចំណីអាហារដែលយើងបរិភោគប្រចាំថ្ងៃបានទេ គឺគ្មានប្រសិទ្ធភាពក្នុងការធ្វើរោគវិនិច្ឆ័យ វាអាចបង្កទៅជាជំងឺមហារីក ជំងឺសន្លាក់ ជំងឺទឹកនោមផ្អែម និងជំងឺលើសឈាមជាដើម ហើយអាហារបំប៉នទាំងនោះមិនអាចជំនួសឱសថដែលប្រជាពលរដ្ឋកំពុងប្រើប្រាស់ប្រចាំថ្ងៃបានទេក្នុងការព្យាបាលជំងឺបានឡើយ។ក្រសួងសុខាភិបាលមិនបានបញ្ជាក់ថា តើអាហារបំប៉នសុខភាពប្រភេទអ្វីខ្លះ និងមានស្លាកយីហោអ្វីខ្លះទេ គឺគ្រាន់តែបញ្ជាក់ថា ប្រជាពលរដ្ឋមុននឹងសម្រេចប្រើប្រាស់ផលិតផលទាំងនោះ ត្រូវពិនិត្យជាមួយគ្រូពេទ្យ ឬអ្នកដែលមានជំនាញសុខាភិបាលឱ្យបានច្បាស់លាស់ ដែលអាចណែនាំឱ្យដឹងពីតុល្យភាពរវាងចំណីអាហារបរិភោគប្រចាំថ្ងៃ និងតម្រូវការផលិតផលបំប៉នសុខភាព ឬអាហារបំប៉នសុខភាពដែលចាំបាច់ត្រូវប្រើប្រាស់បន្ថែមប៉ុណ្ណោះ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ