កណ្ដាល៖ បន្ទាប់ពីមានការកើតឡើងជាបន្តបន្ទាប់នៃអ្នកពាក់ព័ន្ធព្រឹត្តការណ៍២០កុម្ភៈ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានសម្រេចយកវិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកវិទ្យា ហ៊ុន សែន រ៉ូតា ត្រៀមធ្វើមណ្ឌលចត្តាឡីស័កបន្ថែមទៀត សម្រាប់ទទួលប្រជាពលរដ្ឋដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោល នៅស្រុកខ្សាច់កណ្ដាល ដើម្បីធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ តាមវិធានរបស់ក្រសួងសុខាភិបាល។ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១នេះក៏ បានចុះសំណេះសំណាល និងសាកសួរសុខទុក្ខ មន្ត្រីជួរមុខរបស់ស្រុកខ្សាច់កណ្ដាល កងកម្លាំងមានសមត្ថកិច្ច និងក្រុមគ្រូពេទ្យ នៅស្រុកខ្សាច់កណ្ដាល និងបានសម្រេចយក វិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកវិទ្យា ហ៊ុន សែន រ៉ូតា ត្រៀមធ្វើមណ្ឌលចត្តាឡីស័កបន្ថែមទៀត សម្រាប់ទទួលប្រជាពលរដ្ឋដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោល នៅស្រុកខ្សាច់កណ្ដាល។ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា វិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកវិទ្យា ហ៊ុន សែន រ៉ូតា មានទីធ្លាធំទូលាយ មានកន្លែងហាត់ប្រាណ គឺជាទីតាំងមួយដែលល្អ និងសាកសមបំផុត សម្រាប់បងប្អូនប្រជាពលរដ្ឋ មកធ្វើចត្តាឡីស័កនៅទីនេះ។ឯកឧត្តមក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរស្រុកខ្សាច់កណ្ដាល ដែលបានស្រាវជ្រាវ ស្វែងរក អ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោល ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នាពេលកន្លងមក។ ជាងនេះទៅទៀត ឯកឧត្តមអភិបាលខេត្តកណ្ដាល បានលើកទឹកចិត្តដល់អាជ្ញាធរស្រុក ត្រូវខំបន្តស្រាវជ្រាវ ស្វែងរក អ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោល នៅក្នុងមូលដ្ឋានរបស់ខ្លួនបន្ថែមទៀត។ជាមួយគ្នានេះ លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្ដាល បានឱ្យដឹងថា ទូទាំងស្រុកខ្សាច់កណ្ដាល មានអ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោល ចំនួន ៥៣៥នាក់ និងបានយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ ចំនួន៤៩៤នាក់។សូមបញ្ជាក់ផងដែរថាគិតត្រឹមល្ងាចថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តកណ្ដាលបានស្រាវជ្រាវរកឃើញអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០ កុម្ភៈសរុបចំនួន ១១៥៣៨នាក់ យកសំណាកបាន ៩៦៧៥នាក់ អ្នកធ្វើចត្តាឡីស័កនៅមណ្ឌលចំនួន ១៥១២នាក់ នៅផ្ទះចំនួន ៩៨៣៨នាក់ មានករណីវិជ្ជមានចំនួន ៧៩នាក់ ករណីជាសះស្បើយចំនួន ៣នាក់ អ្នកបានបញ្ចប់ការធ្វើចត្តាឡីស័កចំនួន ៥៣២នាក់៕ ដោយ:ម៉ៃទី
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ