ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា និងក្រុមគ្រួសារ បានបរិច្ចាគថវិកាជួយតាមរយ:សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទប់ស្កាត់ជំងឺកូវិដ-១៩ ចំនួន៣លានដុល្លា។នេះបើយោងតាមការបង្ហោះសារតាមបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់អ្នកឧកញ៉ាដែលសកម្មជនហ្វេសប៊ុកកម្ពុជាទើបបានទទួលនៅព្រឹកថ្ងៃទី១១ ខែមិនានេះ។ អ្នកឧកញ៉ាបានថ្លែងទៀតថា ខ្ញុំមិនអាចរស់នៅតែឯង បើប្រទេសជាតិមានចលាចល គ្មានស្ថេរភាព គ្មានសុខសន្តិភាព ខ្ញុំក៏មិនដឹងយកលុយទាំងនេះទៅចាយឯណាដែរ ខ្ញុំកើតនៅកម្ពុជាស្លាប់នៅកម្ពុជា ជួយប្រជាជនកម្ពុជា ជាតួនាទីរបស់យើងទាំងអស់គ្នា សាមគ្គីភាពទើបមានភាពរឹងមាំ ពេលនេះមិនមែនជាពេលបន្ទោសអ្នកណាម្នាក់ទេ តែជាពេលយើងត្រូវសាមគ្គីគ្នា។ទន្ទឹមគ្នានេះដែរអ្នកឧកញ្ញ៉ាចិត្តធម៌ ឡេង ណាវ៉ាត់ត្រា សូមបញ្ជាក់ទៅដល់ បងប្អូន ពូមីង លោកតា លោកយាយឲ្យបានដឹងបន្ថែមថា អ្នកឧកញ៉ាមិនមែនជាអ្នកមានលុយច្រើននោះទេតែ អ្នកឧកញ៉ាមានបេះដូងស្រឡាញ់ប្រទេសជាតិរបស់យើងទាំងអស់គ្នា៕ដោយ:ម៉ៃទី
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ