រាជធានីភ្នំពេញ ៖ (ដំណឹងបឋម)គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងចម្រុះមានកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យ និងអនុវត្តវិធានការរដ្ឋបាលចំពោះអាជីវកម្មក្លឹបកំសាន្ត, ខារ៉ាអូខេ(KTV) និងបារបារាំង ដែលបានលួចលាក់បើកដំណើរការបំពាននឹងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល នាយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ។នេះបេីតាមសេចក្ដីរាយការណ៍ដែលក្រុមការងារសម្លេងខ្មែរពិតទទួលបាន អាជ្ញាធរសម្រេចបិទទីតាំង ដកហូតអាជ្ញាប័ណ្ណទាំងភោជនីយដ្ឋាន និងខារ៉ាអូខេ(KTV) ១.ខារ៉ាអូខេ ANGEL PALACE ក្នុងខណ្ឌ៧មករា ២.ខារ៉ាអូខេ អាត់ជួង ក្នុងខណ្ឌមានជ័យ ៣.បារបារាំង ជិត១០កន្លែង នៅក្នុងខណ្ឌដូនពេញ ដោយសារម្ចាស់ទីតាំងល្មើស នឹងការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ដែលបាននិងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ