ខេត្តព្រះសីហនុ៖ បុគ្គលឯកជនដែលកំពុងរំលោភកាន់កាប់ដីឆ្នេរសមុទ្រ ស្ថិតនៅ ពយយាយមុី និងឆ្នេរតាបារាំង ភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយថ្មីៗនេះ រដ្ឋបាលខេត្តបានចេញសេចក្ដីជូនដំណឹងឲ្យរុះរើសំណង់ចេញជាបន្ទាន់ នេះបើយោងតាមសេចក្ដីជូនដំណឹងលេខ ០៣៦/២១ សជណ ចុះថ្ងៃទី ០២ខែកុម្ភ: ឆ្នាំ ២០២១ និងលិខិតរបស់គណ:កម្មការជាតិ គ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា លេខ ០០៥ អ/គ.អ.ឆ.ក. ចុះថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០១៩ ជម្រាបជូនឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាខេត្តព្រះសីហនុ កម្មវត្ថុ សំណើសុំផ្តល់កិច្ចសហការ និងចាត់តាំងតំណាងរដ្ឋបាលខេត្ត មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរស្រុក-ឃុំ ចុះអនុវត្តវិធានការចំពោះករណីនៃការទន្ទ្រានកាន់កាប់ដីចំណីឆ្នេរសមុទ្រ នៅក្នុងភូមិសាស្រ្តស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយយោង សារាចរណែនាំលេខ ០១ សរណន ចុះថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០១២ ស្តីពីការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា។រហូតដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ លោក ឈុន ថុល នាយរងផ្នែករដ្ឋបាលជលផលទំនប់រលក និងលោក ខៀវ ថា ប្រធានក្រុមត្រួតពិនិត្យបទល្មើសជលផល បានចូលរួមជាមួយគណៈបញ្ជាការឯកភាពស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ស្តីពីការបិទផ្សាយសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ ការរុះរើសំណង់ផ្សេងៗដែលបានសង់រំលោភលើដី ចំណីឆ្នេរសាធារណៈ ស្ថិតក្នុងភូមិឫទ្ធី២ មានឆ្នេរ តាបារាំង ឆ្នេរ ខ្សាច់ស ឆ្នេរពយតាឈួន និងឆ្នេរយាយម៉ី ក្រោមការដឹកនាំរបស់លោក ស៊ុន ពិសី និងលោក តុប ពេញ អភិបាលរងស្រុកស្ទឹងហាវ ព្រមទាំងមានការចូលរួមពីមន្រី្តការិយាល័យជំនាញពាក់ព័ន្ធ កងកំលាំង អាជ្ញាធរមូលដ្ឋាន ជាច្រើននាក់ទៀតផងដែរ។ជុំវិញនិងការរំលោភកាន់់កាប់ដីឆ្នេរតំបន់ខាងលើនេះ លោក សុខ សុខុម ប្រធានអង្គការ ស្រាវជ្រាវជាតិកម្ពុជា CNRO មានប្រសាសន៍ប្រាប់ VD7NEWS ថា លោកសូមគាំទ្រនៅចំណាត់ការរបស់រដ្ឋបាលខេត្តព្រះសីហនុ និងគណ:កម្មការជាតិ គ្រប់គ្រងតំបន់ឆ្នេរសមុទ្រថ្នាក់ជាតិដែលខិតខំយកចិត្តទុកដាក់ លើឆ្នេរសមុទ្រខេត្តព្រះសីហនុ ក៏ដូចជាតំបន់ផ្សេងៗ ឃើញថា តំបន់ពយយាយមុី និងតំបន់ឆ្នេរតាបារាំងនេះ មានបុគ្គលមួយចំនួនកំពុងគ្រប់គ្រងលើដីឆ្នេរជាទ្រព្យសម្បត្តិរបស់រដ្ឋ ទាំងដីឆ្នេរ និងដីចាក់លុបធ្វើជាផែនៅក្នុងសមុទ្រជាដើម ហើយកន្លងមកគណ:កម្មការគ្រប់គ្រងអភិវឌ្ឍថ្នាក់ជាតិចុះមកពិនិត្យនិងឲ្យចាត់វិធានការរួចហើយ ដោយឲ្យកាយចេញវិញ ប៉ុន្តែតាំងពីឆ្នាំ ២០១៩ រហូតមកដល់ឆ្នាំ ២០២០ មិនទាន់មានចំណាត់ការនៅឡើយទេ ទើបនៅឆ្នាំ ២០២១នេះ រដ្ឋបាលខេត្តបានចេញលិខិតលេខ ០៣៦/២១ សជណ ចុះថ្ងៃទី ០២ខែកុម្ភ: ឆ្នាំ ២០២១ ដើម្បីកំណត់រុះរើ។លោកសូមគាំទ្រនិងសូមឲ្យការអនុវត្តឲ្យមានប្រសិទ្ធភាព ដើម្បីកុំឲ្យបុគ្គលមួយចំនួនមករំលោភដីសាធារណៈរបស់រដ្ឋធ្វើជាកម្មសិទ្ធិរបស់ខ្លួនបន្តទៀត។ លោកបន្តថា ជាក់ស្ដែងពយយាយមុីនេះ មិនត្រឹមរំលោភបំពានដីលើគោកប៉ុណ្ណោះទេ រហូតដល់ដីក្នុងទឹក ហើយគាត់បានបិទរបងមិនឲ្យអ្នកផ្សេងចេញចូលបាននៅតំបន់នេះទេ នេះជាការរំលោភបំពានដោយខុសច្បាប់លើដីសាធារណៈរបស់រដ្ឋ អញ្ចឹងទេត្រូវតែមានវិធានការណ៍តាមផ្លូវច្បាប់ឲ្យបានទាន់ពេលវេលា ដើម្បីកុំឲ្យបុគ្គលនោះនៅបំពានទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋបន្តទៀត។លោកបានសំណូមពរដល់រដ្ឋបាលខេត្តព្រះសីហនុក៏ដូចជា គណ:កម្មការគ្រប់គ្រងអភិវឌ្ឍឆ្នេរសមុទ្រកម្ពុជាថ្នាក់ជាតិ ពង្រឹងការអនុវត្តច្បាប់តំបន់ឆ្នេរនៅតំបន់ផ្សេងៗទៀតក្នុងខេត្តទាំង៤ ដែលកំពុងរងការកាន់កាប់ពីបុគ្គលមួយចំនួននិងគម្រោងអភិវឌ្ឍមួយចំនួនដែលចាក់ដីលុបសមុទ្រ និងចាក់លុបឆ្នេរសមុទ្រជាដើម គួរតែយើង ពិនិត្យពិចារណាឡើងវិញ ហើយកុំឲ្យមានការអភិវឌ្ឍលើសមុទ្រ និងឆ្នេរសមុទ្រអញ្ចឹងយើងគួរតែរក្សាទុកទ្រទ្រង់ដើម្បីភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ៕ ដោយ៖ ម៉ៃទី
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ