ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
លោក ថាំង ប៊ុនសុង អនុប្រធាន ជាតំណាង លោកស្រីមេធាវី តាំង ស៊ីនហុង ប្រធាន សមាគមខ្មែរដើម្បីអភិវឌ្ឍន៍ បាននាំសហការីចុះសួរសុខទុក្ខ និង ផ្តល់អំណោយថវិកា ចំនួន ៤៨០,០០០រៀល របស់ សមាគម និង សប្បុរសជន ជូនស្ត្រីអ្នកជំងឺក្រីក្រម្នាក់ នៅមន្ទីរពេទ្យរុស្សី ភ្នំពេញ នារសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១។
Sat,06 February 2021 (Time 11:31 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 547នាក់)


លោក ថាំង ប៊ុនសុង បានណែនាំអោយប្អូនស្រីថែសុខភាព និងអនុវត្តតាមបញ្ជាគ្រូពេទ្យ ដើម្បីឆាប់ជាសះស្បើយ។ ទន្ទឹមនោះ លោកអនុប្រធាន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ របស់ លោកស្រីមេធាវីប្រធាន និង សប្បុរសជនជាម្ចាស់អំណោយទាំងអស់ ព្រមទាំង សូមជូនពរឲ្យអ្នកជំងឺ ឆាប់ជាសះស្បើយ ត្រឡប់ទៅផ្ទះវិញ ប្រកបរបរចិញ្ចឹមជីវិតរស់នៅក្នុងសង្គមសន្តិភាព។

លោកអនុប្រធាន បានថ្លែងអំណរគុណ ដល់ ឯកឧត្តមប្រធានមន្ទីរពេទ្យរុស្សី និង សប្បុរសជន៖ លោកស្រីមេធាវី តាំង ស៊ីនហុង, ឯកឧត្តមឧត្តមសេនីយ៍ទោ ងួន ពិសិដ្ឋ និង លោកជំទាវ, លោក សួន វ៉ាន់ថន និង ភរិយា, លោក សន រស្មី និងភរិយា, លោក សន ស៊ីថា និងភរិយា, លោក ស៊ឹម បូញ និងភរិយា, លោក មាស សុរា និងភរិយា, លោកស្រី ជា ធូរីដា និងស្វាមី, លោក រ៉ុម ភក្តី និងលោក វង្ស ដារ៉ា។

សូមជម្រាបថា ប្អូនស្រី ហុល ណុន មានស្វាមីឈ្មោះ ធូ មានកូនតូចៗ ៥នាក់ ក្នុងបន្ទុក រស់នៅភូមិព្រៃរបោះ ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បាននិងកំពុងសម្រាកព្យាបាល វះកាត់ហើមជើងរលួយ រយៈពេល០១ខែហើយ នៅមន្ទីរពេទ្យរុស្សី ភ្នំពេញ។ ការសម្រាកពេទ្យយូរ ធ្វើឲ្យគាត់គ្មានលទ្ធភាពរកថវិកា ទិញអាហារហូប និង សម្ភារប្រើប្រាស់ចាំបាច់ផ្សេងៗ ព្រោះជីវភាពក្រីក្រស្រាប់ ទោះបី ឯកឧត្តមប្រធានមន្ទីរពេទ្យរុស្សីបានអនុញ្ញាតឲ្យសម្រាកព្យាបាល ឥតគិតលុយក៏ដោយ។

សូមបងប្អូនសប្បុរសជន មេត្តាបន្តជួយឧបត្តមបន្ថែម និង សាកសួរដំណឹងផ្សេងៗ តាមលេខទូរស័ព្ទផ្ទាល់ របស់ ស្វាមីគាត់ ឈ្មោះ ធូ 097 34 11 234 ។


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ