ថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
រថយន្តដឹកសំរាម ស៊ិន ទ្រី បុករ៉ឺម៉កជួសជួលម៉ូតូចល័ត រុញបុកដោយម៉ូតូមួយគ្រឿងទៀតចូលឃ្លាំងកិន
Thu,04 February 2021 (Time 04:57 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 562នាក់)


ភ្នំពេញ៖ យ៉ាងហោចណាស់ក៏មានបុរសម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ដឹកទៅសង្គ្រោះបន្ទាន់ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍បង្កដោយរថយន្តដឹកសំរាម ស៊ិនទ្រី បុករ៉ឺម៉កជួសជុលម៉ូតូ នៅតាមចិញ្ចើមផ្លូវ និងម៉ូតូមួយគ្រឿងទៀតដែលកំពុងធ្វើដំណើរ បុករុញបុកចូលក្នុងឃ្លាំងបណ្ដាលឲ្យកិនបុរសជិះម៉ូតូស្លាប់នៅនឹងកន្លែង ចំណែកម្នាក់ជាងជួសជុលម៉ូតូចល័តរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅជួយសង្គ្រោះនៅឯមន្ទីរពេទ្យ។

ឧប្បត្តិហេតុនេះ កើតឡើងនៅវេលាម៉ោង៧និង៣០ព្រឹកថ្ងៃទី ខែកុម្ភៈឆ្នាំ២០២១ ស្ថិតនៅចំណុចឃ្លាំងមួយកន្លែង បណ្ដោយផ្លូវ២១៧ភូមិតាឡី​ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះទី១ មានឈ្មោះ កែវ វុទ្ធី ភេទប្រុស អាយុ ៥០ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅភូមិចន្លាត់ដៃ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ បានស្លាប់នៅនឹងកន្លែង។ ចំណែកជនរងគ្រោះទី២ មានឈ្មោះ ស៊ាង ពន្លឺ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅភូមិរាំងដែក ឃុំគគីធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល រងរបួសធ្ងន់។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា៖ មុនពេលកើតហេតុគេបានឃើញរថយន្តដឹកសំរាមក្រុមហ៊ុនស៊ីនទ្រី ១គ្រឿងពាក់លេខសម្គាល់ 85 ពណ៌លឿងបើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះ បើកបរតាមបណ្ដោយផ្លូវ ២១៧ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ បានរេចង្កូតឡើងមកស្ដាំដៃបុកម៉ូតូជនរងគ្រោះ២នាក់ខាងលើ ហើយបន្តបុកនឹងរ៉ឺម៉ក ជួសជុលម៉ូតូចល័ត នៅតាមចិញ្ចើមផ្លូវ រុញជាប់ខ្ទប់បុកចូលក្នុងឃ្លាំងបន្តទៀតបណ្ដាលឲ្យកិនបុរសម្នាក់ស្លាប់ភ្លាមៗនៅក្នុងឃ្លាំង និងម្នាក់ទៀតរបួសធ្ងន់ ដែលជិះម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ ស៊េរី០១២ពណ៍ខ្មៅ ស្លាកលេខភ្នំពេញ1BH-8174 ។ដោយឡែកអ្នកបើកបររថយន្ត បានចុះរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកតែរថយន្តនៅហ្នឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវាស់វែង នឹងស្រាវជ្រាវរកសាច់ញាតិ ដើម្បីធ្វើកំណត់ហេតុនឹងប្រគល់សពទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណេីត។ចំណែករថយន្តបង្កនិងម៉ូតូរបស់ជនរងគ្រោះត្រូវបានកម្លាំងជំនាញការិយាល័យចរាចរណ៍ជើងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញយកទៅរក្សាទុកដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ដោយ:ម៉ៃទី


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ