ថ្ងៃអង្គារ៍ ទី៣០ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ករណីចំពោះ​គ្រូបង្រៀន​យក​លុយ​សិស្ស​នៅសាលា​សន្ធរ​ម៉ុ​ក​ ពេលនេះក្រសួង​អប់រំ​ កំពុង​តែ​ពិនិត្យ និង​សម្រេច​
Wed,03 February 2021 (Time 10:12 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 441នាក់)


ភ្នំពេញ៖ អ្នកនាំពាក្យ​ក្រសួង​អប់រំ ​យុវជន និង​កីឡា លោក រស់ សុ​វាចា​ នៅ​ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០២១​ បានថ្លែងថា​ ក្រោយបែកធ្លាយករណី​គ្រូបង្រៀន​ម្នាក់ នៅ​សាលា​សន្ធរ​ម៉ុ​ក​យក​លុយពីសិស្ស បច្ចុប្បន្ន​​ក្រសួង​អប់រំ​កំពុង​តែ​ពិនិត្យ និង​សម្រេច​ចំពោះ​​ករណី​មួយនេះ។​ បន្ទាប់ពីគណៈ​គ្រប់គ្រង​សាលា​ ​បាន​ធ្វើការ​សហការ​ជាមួយ​មន្ទីរ​អប់រំ​យុវជន និង​កីឡា​រាជធានី​ភ្នំពេញ ដើម្បី​សិក្សា​ករណី​នឹង​ផង​ដែរ។

មិនតែប៉ុណ្ណោះ​ អ្នកនាំពាក្យ​រូបនេះ​ បានសង្កត់ធ្ងន់ថា៖«​គិត​មក​ដល់​ពេល​នេះ ក្រុមការងារ​ពាក់ព័ន្ធ​បាន​កំពុង​ពិនិត្យ និង​សម្រេច​ចំពោះ​ករណី​គ្រូបង្រៀន​យក​លុយ​សិស្ស​នៅ​សាលា​សន្ធរ​ម៉ុ​ក​»។​ លោក រស់ សុ​វាចា​ បន្តថា នៅ​ពេល​សម្រេច​បែប​ណា ក្រសួង​នឹង​ប្រាប់​ជា​ព័ត៌មាន​បន្ត​ទៀត ចំពោះ​គ្រូបង្រៀន​យក​លុយ​សិស្ស​នេះ​ផង​ដែរ ។ជាក់ស្តែងបើ​យោងតាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​នាំ​គ្នា​ស៊ែ​របន្តថា​« មន្ទីរ​អប់រំ​រាជធានី​ភ្នំពេញ​ បាន​រក​ឃើញ​ថ្នាក់​គ្រូបង្រៀន​ម្នាក់ នៅ​សាលា​បឋម​សិក្សា​សន្ធរ​ម៉ុ​ក ពិតជា​បាន​ទារប្រាក់​ចំនួន​៦​ម៉ឺន​រៀល ក្នុង​មួយ​ខែ​ពី​សិស្ស​មែន ប៉ុន្តែ​សម្រាប់​វិធានការ​លើ​គ្រូបង្រៀន​រូប​នោះ​មន្ទីរ​ថា ​នឹង​សម្រេច​បន្ទាប់​ពី​ប្រជុំ​នៅ​ថ្ងៃស្អែក​» ។

ដោយឡែកពាក់ព័ន្ធករណីនេះដែរ​ រាជរដ្ឋាភិបាល​បាន​ខិតខំ​ដំឡើង​ប្រាក់បៀវត្ស​ជូន​មន្ត្រីរាជការ ក្នុង​នោះ​ក៏​មាន​គ្រូបង្រៀន​ផង​ដែរ កុំឲ្យ​គាត់​មាន​ជីវភាព​លំបាក​ដូច​ពេល​កន្លង​មក ប៉ុន្តែ​គេ​នៅ​សង្កេត​ឃើញ​មាន​គ្រូបង្រៀន​មួយ​ចំនួន​តូច​មិន​បាន​គោរព​គោលការណ៍​របស់​ក្រសួង ក៏​រាជរដ្ឋាភិបាល​ក្នុង​ការ​មិន​ឲ្យ​យក​ថវិកា​ពី​សិស្ស​នោះ​ទេ បែរជា​ពួក​គាត់​យក​លុយ​សិស្ស​ដែល​ករណី​មួយនេះ​មិន​សម្រាប់​សង្គម​នោះ​ទេ។ ផ្ទុយ​ទៅ​ការ​ធ្វើ​បែប​នេះ​បាន​ប៉ះពាល់​ដល់​កិត្តិយស​ដល់​គ្រូបង្រៀន​ផ្សេង​ៗ ដែល​ពួក​គាត់​ខិតខំ​បង្រៀន​សិស្ស​ទាំង​ចិត្ត​កាយ ដើម្បី​ចង់​ឲ្យ​សិស្ស​មានចំណេះ​ទាំង​មិន​ខ្លាច​ការ​នឿយហត់​ផង ។

គួររម្លឹកដែរថា​​ ​ក្រុម​អាណាព្យាបាល​របស់​សិស្ស​នៃ​សាលា​សន្ធរម៉ុ​ក កាលពី​ថ្មី​ៗនេះ​ បាន​ចេញ​មក​រិះគន់យ៉ាងខ្លាំងទៅលើ​គ្រូបង្រៀន មួយ​ចំនួន​ថា បើ​កូនសិស្ស​អត់ រៀន​គួរ ត្រូវ​គ្រូ​បណ្តេញចេញ​ក្រៅ​ថ្នាក់ និង​ទារ​យក​លុយ​ពី​កូនសិស្ស​១​ខែ​៦ ម៉ឺន​រៀល​ជា​ថ្លៃ​ដឹងគុណ​គ្រូ​ទៀត​ផង ។បេីតាមគណនីហ្វេ​សប៊ុ​ក​ឈ្មោះ Bunthoeun Ev បានបង្ហោះឲ្យ​ដឹង​ថា « កូនស្រី​ខ្ញុំ ត្រូវ​បាន​អ្នកគ្រូ សាលា​សន្ធរ​ម៉ុ​ក​បណ្តេញ ចេញពី​ថ្នាក់​តាម​សម្តី អ្នកគ្រូ បាន​និយាយ ថា បើ​មិន​រៀន​គួរ ទេ​ទៅ​រក​គ្រូ​រក​សាលា​ណា​រៀន ផ្សេង​ទៅ​នៅ សាលា សន្ធរ ម៉ុ​ក បើ​មិន​រៀន​គួរ​ក៏​ត្រូវ​បង់លុយ​ដឹងគុណ​គ្រូ​មួយ​ខែ ៦០០០០៛ ដែរ ។ តើ​ខ្ញុំរ​ស់បាន​ដល់​ពេល​ណា បើ​ខ្ញុំខំរក​លុយ​ឲ្យកូន​រៀន​គួរ មិន​បាន​ផង » ។

ដោយឡែកមាន​ហ្វេ​ស​ប៊ុ​ក​របស់​អាណាព្យាបាល​កូនសិស្ស​សាលា​សន្ធរម៉ុក ម្នាក់​ទៀត​ឈ្មោះ Srey Neth SreyNeth ក៏បាន​ទម្លាយ​ចេញ ឲ្យ​បងប្អូន មហាជន បានដឹង​ដែរ​ថា​« សុំ​ទោស​ទុកជា​មុន បើ​នាង​ខ្ញុំ​បង្ហោះ​ទៅ​មានការ​ប៉ះពាល់ ដោយសារករណីនេះ​ស្រ​ដៀងគ្នា​ជាមួយ​កូន​ខ្ញុំដែរ ព្រោះថាកូនប្រុសពៅខ្ញុំ រៀន​ថ្នាក់​ទី​៦​នៅ សាលា​សន្ធរ​ម៉ុ​ក​ដែរ​គ្រូ​ទារ​លុយ​៦​ម៉ឺន​រៀល​តាំងពី​ថ្ងៃ​ចូល​រៀនទី ១ ខ្ញុំ​សួរ​ថា ថ្លៃ​អី​គេ អ្នកគ្រូ​គាត់​ថា​វា​ជា​ការ​ដឹងគុណ​របស់​ឪពុក​ម្តាយ​ចំពោះ​គ្រូ​ដែល​គាត់​មើល​នឹង​បង្រៀន​កូន​យើង អុញ​ខ្ញុំ​គាំង​ម៉​ង ព្រោះ​ខ្ញុំ​អត់​ចង់​និយាយ​ច្រើន​ជាមួយ​គាត់​នៅ​មាន​ច្រើន​ទៀត​ដែល​គាត់​និយាយ​មក​កាន់​ខ្ញុំ អស់​អារម្មណ៍​គោរព​អា​លីង​បន្ទាប់​មក​ទៀត​ទារ​លុយ​ម្នាក់​២​ម៉ឺន​រៀល ទិញ​កង្ហារ ហើយ​ថ្នាក់​គាត់​សិស្ស​សរុប​ជាង​៣០​នាក់ ។

ប្រភពដដែល​ បន្តថា​ ខ្ញុំ​សុំ​សួរ​ដូច​ឆោត​អា​រឿង​លុយ ទិញ​កង្ហារ​ហ្នឹង គឺ​ទិញ​រាល់​ឆ្នាំ​ឲ្យ​តែ​ពេល​ចូល​រៀន​គឺ ប្រមូល​ហើយ​អត់​យល់ ! នៅ​មាន​ទៀត​មិន​ទាន់​អស់​ទេ​យក​ពី​សិស្ស ១ ថ្ងៃ ៥០០​រៀល​ផ្សេង​ទៀត និង រៃ​លុយ ពី​សិស្ស​ម្នាក់​៥០០​រៀល​រាល់​មួយ​អាទិត្យ​ម្តង​ថ្លៃ​ទិញ ទឹក​ជូន​អ្នកគ្រូ​ពិសារ ចា៎​នេះ ចូល​រៀន​អត់​ទាន់​ដល់​មួយ​ខែ​ទេ​ចាំ​មើល​តើ ខែ​បន្ទាប់​ៗ នៅ​មានអី កើតឡើង​ទៀត​ហើយ​សូម​បញ្ជាក់​ផង​ដែរ​អា ៦​ម៉ឺន ថ្លៃ​ទឹកចិត្ត​ហ្នឹង​គឺ​ជូន​ជា​រៀង រាល់​ខែ ខក​បាន តែ​ហាម​ខាន​។​ ប៉ុន្តែបើ​លុយ​រៀន​គួរ ខ្ញុំ​មិន​ថា​ទេ​ព្រោះ នេះ​ជា​រឿង ធម្មតា ដែលគាត់​បង្រៀន​កូន​យើង​បន្ថែម​ក្រៅពី​ម៉ោង​សិក្សា ជូន​ដោយ​ក្តី​គោរព​។ជាមួយគ្នានេះ​ ក្រោយ​ពី​ឃើញ​មានការ​បង្ហោះ​ក្នុងហ្វេ​ស​ប៊ុ​ក​រឿង​សាលា​ទារ​លុយ​ពី​សិស្សនេះ​ ​ស្រាប់តែ​មានអាណាព្យាបាល​សាលា​សន្ធរ​ម៉ុ​ក​ជា​ច្រើន​នាក់​ទៀត​ បាន​នាំ​គ្នា​ប​ញ្ជេ​ញ​មតិ រិះគន់​សាលា​មួយ​នេះ​យ៉ាង​ចាស់ដៃ​ តាមរយៈ​ការ​ខ​មិន​ដែល​មាន​ន័យ​ដូច​ៗ​គ្នា​ផង​ដែរ ៕ ដោយ:ម៉ៃទី


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ