ថ្ងៃអង្គារ៍ ទី៣០ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ប្រជាពលរដ្ឋខ្មែរលួចឆ្លងដែនចូលទៅទឹកដីថៃ ចំនួន៣នាក់ត្រូវបានសមត្ថកិច្ច ប៉ុស្តិ៍ក្បាលស្ពានចាប់បាន!
Tue,02 February 2021 (Time 08:17 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 530នាក់)


ខេត្ដបន្ទាយមានជ័យ៖នៅថ្ងៃទី២ ខែកុម្ភះ ឆ្នាំ២០២១ វេលាម៉ោង២និង២៥នាទីទៀបភ្លឺមានប្រជាពលរដ្ឋខ្មែរលួចឆ្លងដែនចូលទៅទឹកដីថៃ ចំនួន៣នាក់ដេកពូននៅតាមកម្ពោតព្រៃ លុះដល់ម៉ោង៩និង៤៥នាទីកម្លាំងប៉ុស្តិ៍ក្បាលស្ពាន នៃវរ:៨៩១ សហការជាមួយកម្លាំងយោធាកងពល លេខ៥១ ធ្វើការឃាត់ខ្លួនបានក្នុងនោះរួមមាន ៖ ១.ឈ្មោះភឿន ឆែម ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិប្រជាធម្ម សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត, ២.ឈ្មោះកេត ហំ ភេទប្រុសអាយុ១៧ឆ្នាំ រស់នៅភូមិផ្សារកណ្តាល សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ,ទី៣.ឈ្មោះត្រង ចិត្ត្រា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិជ្រៃ ឃុំជ្រៃ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនទាំង៣ត្រូវចាប់បាននៅមាត់អូរព្រំដែនចំណុចរោងម៉ាស៉ីនក្រុមហ៊ុនគ្រែនដាយម៉នស៉ីធីក្រោយនាគមាស ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនធ្វើការអបរំរួច លោកវរសេនីយ៍ឯក ហាំ វណ្ណ: មេបញ្ជាការវរ:៨៩១ ចាត់កម្លាំងប៉ុស្តិ៍ក្បាលស្ពានដឹកនាំដោយលោកវរសេនីទោឈិន ឈាងមេបញ្ជាការរងទទួលទិសបញ្ជូនគាត់យកទៅធ្វើចត្តាឡីស័កនៅមណ្ឌលសំុចត ស្ថិតនៅសាលាបឋសិក្សាហ៊ុន សែន ព្រហ្មនិម្មិត ភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ៕ ដោយ:ម៉ៃទី


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ