ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចុះពិនិត្យ កម្លាំងអន្តរាគមន៍ដែលកំពុងប្រតិបត្តិការពន្លត់អគ្គិភ័យឆាបឆេះឃ្លាំងស្តុកក្រណាត់មួយកន្លែងនៅខេត្តកំពង់ចាម
Sun,28 February 2021 (Time 07:45 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 485នាក់)


ខេត្ដកំពង់ចាម៖ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីអាជ្ញាធរ និងសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្ដ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យកងកម្លាំងអន្តរាគមន៍ដែលកំពុងប្រតិបត្តិការពន្លត់អគ្គីភ័យដែលបានឆាបឆេះឃ្លាំងស្តុកក្រណាត់មួយកន្លែង ស្ថិតនៅភូមិអណ្ដូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម កាលពីវេលាម៉ោងប្រមាណ១២ និង៣០ នាទីថ្ងៃត្រង់ ថ្ងៃទី២៧ ខែកុម្ភៈឆ្នាំ២០២១។

ចំពោះករណីអគ្គីភ័យខាងលើនេះសមត្ថកិច្ចជំនាញពុំទាន់សន្និដ្ឋានឲ្យបានជាក់លាក់អំពីការបង្កឲ្យមានជាអគ្គិភ័យនេះនៅឡើយទេ។

លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមបានឲ្យដឹងថា ក្នងឃ្លាំងនេះមានសាច់ក្រណាត់ប្រមាណជា៣០០ តោន និងមានផ្ទះប្រជាពលរដ្ឋក្បែៗនោះផងដែរ។ ហើយក្នុងប្រតិបត្តិការស្នងការនគរបាលខេត្តកំពង់ចាម បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ០៩គ្រឿងចេញអន្តរាគមន៍។
ឃ្លាំងស្តុកក្រណាត់ប្រមាណជា ៣០០ តោនត្រូវបានអគ្គីភ័យឆាប់ឆេះ។

ក្នុងឱកាសអញ្ជើញចូលរួមក្នុងប្រតិបត្តិការពន្លត់អគ្គីភ័យខាងលើ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអំពាវនាវដល់អាជ្ញាធរ និងអ្នកពាក់ព័ន្ធគ្រប់ផ្នែកគ្រប់ថ្នាក់ត្រូវផ្សព្វផ្សាយនូវវិធានការទប់ស្កាត់ និងបង្ការនូវគ្រោះអគ្គីភ័យឲ្យដល់បងប្អូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានដើម្បីចូលរួមអនុវត្តទាំងអស់គ្នា ព្រោះឥឡូវនេះជារដូវប្រាំងដៅហួតហែង ដែលជាហេតុដែលបង្ករឲ្យកើតមានគ្រោះអគ្គីភ័យកើតឡើងផងដែរ៕ដោយ:ម៉ៃទី


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ