(ភ្នំពេញ)៖ យោងតាមលិខិតជូនដំណឹងរបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ដែលអង្គភាពសារព័ត៌មាន ខ្មែរឯករាជ្យ ទទួលបានដោយលិខិតជូនដំណឹងនោះគឺប្រាប់ដល់អង្គភាព និងអង្គការ សមាគមដែលរៀបចំសិក្ខាសាលា និងបើកវគ្គបណ្ដុះបណ្ដាល ជំនាញផ្នែកសារព័ត៌មាន ត្រូវជូនដំណឹងមកក្រសួងជាមុន ដើម្បីមានកិច្ចសហការជាមួយគ្នា សម្ដៅឲ្យការបណ្ដុះបណ្ដាលកាន់តែមានប្រសិទ្ធភាព និងគុណភាពថែមទៀត។លិខិតរបស់ឯកឧត្តម ខៀវ កាញារីទ្ធ ដែលផ្ញើជូនម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ និងប្រធានអង្គការ សមាគមអ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន ខ្មែរឯករាជ្យ ទទួលបាននៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានបញ្ជាក់ថា៖ កន្លងមកក្រសួងសង្កេតឃើញថា អង្គភាពសារព័ត៌មាន និងអង្គការ សមាគមមួយចំនួន បានរៀបចំសិក្ខាសាលា និងបើកវគ្គបណ្តុះបណ្តាលជំនាញផ្នែកសារព័ត៌មាន ដល់អ្នកសារព័ត៌មានដែលកំពុងបំពេញការងារលើវិស័យព័ត៌មាន និងជាពិសេស ក្រុមយុវជនដែលមានបំណងចង់បំពេញការងារលើវិស័យព័ត៌មានទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត ប៉ុន្តែពុំមានកិច្ចសហការជាមួយក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធ ដើម្បីធ្វើការអប់រំបណ្ដុះបណ្ដាលឲ្យបានត្រឹមត្រូវតាមក្រឹតក្រមក្បួនខ្នាតក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាននៅឡើយ។លិខិតដ៏ដែលបានបញ្ជាក់បន្ថែមថា៖ ដើម្បីធ្វើការអប់រំ បណ្ដុះបណ្ដាល និងអភិវឌ្ឍធនធានមនុស្សលើវិស័យសារព័ត៌មាន ឲ្យចំគោលដៅមានគុណភាព និងមានការទទួលខុសត្រូវ ក្នុងការបំពេញការងារ ជាអ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈ ព្រមទាំងលើកស្ទួយសិទ្ធិ សេរីភាពខាងសារព័ត៌មានស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីរបបសារព័ត៌មាន ក្រសួងព័ត៌មានសូមធ្វើការណែនាំដល់ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ និងអង្គការ សមាគមដែលមានបំណងរៀបចំសិក្ខាសាលា ឬបើកវគ្គបណ្តុះបណ្តាលលើវិស័យសារព័ត៌មានក្រៅពីអង្គភាពរបស់ខ្លួន ត្រូវជូនដំណឹងជាមុនមកក្រសួងព័ត៌មាន ដើម្បីមានកិច្ចសហការជាមួយក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធ ធ្វើការអប់រំ បណ្តុះបណ្តាលលើវិស័យសារព័ត៌មានដ៏មានសារសំខាន់នេះ កាន់តែមានប្រសិទ្ធភាព និងគុណភាពខ្ពស់ថែមទៀត៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ