ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ការជួសជុលកែលម្អ និងកសាងឡើងវិញនូវផ្នូរយុទ្ធជនខេត្តកោះកុងចំនួន៤៤៧សព ដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ
Fri,26 February 2021 (Time 04:23 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 512នាក់)


កោះកុង៖កាលពីថ្ងៃទី២២-២៣ ខែកុម្ភៈ ឆ្នាំ២០២១ មានបើកកម្មវិធី បុណ្យទក្ខិណានុប្បទាន និងឧទ្ទិសកុសល ជូនដល់ដួងវិញ្ញាណក្ខន្ធកម្មាភិបាល យុទ្ធជន ដែលបានពលីជីវិតចំនួន៤៤៧សព ក្នុងសម័យសង្គ្រាមចាប់ពីឆ្នាំ១៩៧៩ ដល់ចុងឆ្នាំ១៩៩៨ និងបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ ជួសជុលទីលានផ្នូរយុទ្ធជន ខេត្តកោះកុង ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវ និងវត្តមានឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន ប្រធានក្រុមការងារសាងសង់ ជួសជុលទីលានផ្នូរយុទ្ធជនខេត្តកោះកុង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងពុទ្ធបរិស័ទ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន ប្រធានក្រុមការងារសាងសង់ ជួសជុលទីលានផ្នូរយុទ្ធជនខេត្តកោះកុង បានរាយការណ៍ដោយសង្ខេបពីប្រវត្តិនៃទីលានផ្នូរសពយុទ្ធជនដូចតទៅ៖ ទីលាននេះពីដើមឡើយនាឆ្នាំ១៩៧៩ ជាតំបន់ជាយក្រុងពុំមានមនុស្សរស់នៅទេ ហើយត្រូវបានយកសពកម្មាភិបាល យុទ្ធជន ពលី មរណៈ មកញ្ចុះនៅទីនេះ តាំងពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ១៩៧៩ រហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៩៨ សពយុទ្ធជនដែលបានបញ្ចុះនៅទីនេះសរុបចំនួន ៤៤៧សព ដែលមានស្រុកកំណើតនៅខេត្តផ្សេងៗគ្នាចំនួន១៨រាជធានី-ខេត្ត៖១. ខេត្តកោះកុងចំនួន ២៨៧ សព ២. ខេត្តកំពតចំនួន ៤៤ សព។៣. ខេត្តកំពង់ស្ពឺចំនួន ៣៤ សព ៤. ខេត្តកណ្តាលចំនួន ២៥ សព។

៥ .ខេត្តតាកែវចំនួន ១៧ សព ៦. ខេត្តព្រះសីហនុចំនួន ០៨ សព។៧. រាជធានីភ្នំពេញចំនួន ០៤ សព ៨. ខេត្តពោធិ៍សាត់ចំនួន ០៤ សព។៩. ខេត្តព្រៃវែងចំនួន ០២ សពម ១០. ខេត្តស្វាយរៀងចំនួន ០៧ សព។១១. ខេត្តកំពង់ចាមចំនួន ០៤ សព ១២. ខេត្តកំពង់ឆ្នាំងចំនួន ០៤ សព។១៣. ខេត្តកែបចំនួន ០២ សព ១៤. ខេត្តសៀមរាបចំនួន ០១ សព។១៥. ខេត្តរតនៈគិរីចំនួន ០១ សព ១៦. ខេត្តក្រចេះចំនួន ០១ សព។១៧. ខេត្តបាត់ដំបងចំនួន ០១ សព ១៨. ខេត្តកំពង់ធំចំនួន ០១ សព។ជាក់ស្តែងធាតុរបស់យុទ្ធជនពលីខ្លះត្រូវបានគ្រួសារសាច់ញាតិបានគាស់យកទៅស្រុក ប៉ុន្តែក្រុមគ្រួសារបានស្នើសុំឱ្យរក្សាផ្នូរពួកគាត់ទុកនៅទីនេះដដែល និងសពខ្លះត្រូវបានបញ្ចុះនៅកន្លែងផ្សេង តែក្រុមគ្រួសារសពស្នើសុំឱ្យរក្សាផ្នូរនៅទីនេះទុកជានិមិត្តរូប។

ដើមឡើយទីលាននេះ ដំបូងនាឆ្នាំ២០០២ យោធាខេត្តបានធ្វើរបង និងបុស្សបុកចំនួន០១ ធ្វើពីឈើ ព្រមទាំងកោដិចំនួន០១ ដោយសរសេរពាក្យស្លោកនៅចំពីមុខកោដិថា “ដឹងគុណអ្នកជានិច្ច” ព្រមទាំងបានធ្វើទ្វាររបងខាងមុខដោយដាក់លួសបន្លា និងលើកផ្លាកមួយរំលេចអក្សរធំៗថា “វិមានសពយុទ្ធជន”។ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រទេសកម្ពុជាមានសន្តិភាពពេញលេញ ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ខេត្តកោះកុង ក៏ដូចជាខេត្តដ៏ទៃទៀតទទួលបាននូវសុខសន្តិភាព ការអភិវឌ្ឍន៍រីកចម្រើន ដូច្នេះតំបន់ផ្នូរសពយុទ្ធជន បានក្លាយពីតំបន់កប់សពយុទ្ធជន ទៅជាតំបន់ទីប្រជុំជន ស្ថិតនៅកណ្តាលទីក្រុងតែម្តង ដែលហ៊ុព័ទ្ធជុំវិញទៅដោយផ្ទះប្រជាជន កន្លែងកម្សាន្តផ្សេងៗ កន្លែងពាណិជ្ជកម្ម ។ល។

ហើយមានផ្លូវបេតុងដែលមានឡានចេញចូលហូរហែ មនុស្សរស់នៅមមារញឹក និងជីវភាពប្រជាជនធូរធារល្អបង្គួរ តែទីកន្លែងជាទីលានសពយុទ្ធជន ឬវិមានសពយុទ្ធជន មិនទាន់បានរៀបចំឱ្យសមរម្យនៅឡើយទេ។ ដោយមើលឃើញពីទិដ្ឋភាពបែបនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានផ្តួចផ្តើមឱ្យមានការជួសជុលកែលម្អ និងកសាងទីលានសពយុទ្ធជននេះឡើងវិញ ដោយបានសម្រចបង្កើតក្រុមការងាររៀបចំសាងសង់ ជួសជុល និងកែលម្អទីលានបញ្ចុះសពយុទ្ធជនខេត្តកោះកុងដែលមាន ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន ប្រធានក្រុមការងារសាងសង់ ជួសជុលទីលានផ្នូរយុទ្ធជនខេត្តកោះកុង តាមសេចក្តីសម្រេចលេខ ២៧សសរ ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០។ដោយ:ម៉ៃទី


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ