ស្ថានទូតចិនបានទទួលសេចក្តីរាយការណ៍ពីពលរដ្ឋចិនដែលកំពុងរស់នៅប្រទេសកម្ពុជាថា មានគេបានផ្ញើសារជាភាសាចិនតាមរយៈទូរស័ព្ទព្រមទាំងអះអាងថាដោយចំណាយត្រឹមតែ១២០ដុល្លារអាមេរិកប៉ុណ្ណោះនឹងអាចទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នៅក្នុងប្រទេសកម្ពុជា។ ហើយមានមនុស្សមួយចំនួនទៀតបានផ្សព្វផ្សាយជាសារធារណៈតាមបណ្តាញសង្គមលក់វ៉ាក់សាំងកូវីដរបស់ប្រទេសចិនក្នុងតម្លៃ៤៥០ដុល្លារដែលធ្វើឱ្យពលរដ្ឋចិនក្នុងប្រទេសកម្ពុជាមានការមន្ទិលសង្ស័យជាខ្លាំង។ ឆ្លៀតក្នុងឱកាសនេះស្ថានទូតបានធ្វើការក្រើនរំលឹកថាៈ១-បើយោងតាមដំណឹងដែលស្ថានទូតយើងខ្ញុំទទួលបានគឺវ៉ាក់សាំងកូវីដដែលជាជំនួយរបស់ប្រទេសចិនត្រូវបានរាជរដ្ឋាភិបាលនិងក្រសួងការពារជាតិកម្ពុជាគ្រប់គ្រងយ៉ាងល្អ រួមទាំងការទទួលចាក់វ៉ាក់សាំងសុទ្ធតែត្រូវបានធ្វើតាមនីតិវិធីយ៉ាងតឹងរឹងផងដែរ ។ដូច្នេះមិនមានវ៉ាក់សាំងហូរចូលក្នុងទីផ្សារឡើយ។ហេតុដូចនេះហើយរាល់ការផ្សាយពាណិជ្ជកម្មលក់វ៉ាក់សាំងសុទ្ធតែជាការបោកប្រាស់សូមអ្នកទាំងអស់គ្នារក្សារការប្រុងប្រយ័ត្ន!។២- វ៉ាក់សាំងកូវីដ-១៩ មិនមែនជាទំនិញធម្មតានោះទេការទុកដាក់ ឬដឹកជញ្ជូនវ៉ាក់សាំងមានតម្រូវការយ៉ាងតឹងរឹងបំផុត។ ចំពោះការចាក់វ៉ាក់សាំងវិញក៏ត្រូវតែអនុវត្តន៍ដោយអ្នកជំនាញផងដែរ។រាល់ការទទួលបានវ៉ាក់សាំងណាមួយ តាមរយៈបណ្តាញក្រៅផ្លូវការនិងការចាក់វ៉ាក់សាំងដោយអ្នកមិនមានជំនាញអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់សុខភាពនិងសុវត្ថិភាពនិងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។លេខទូរស័ព្ទបន្ទាន់របស់ក្រសួងសុខាភិបាលកម្ពុជា៖១១៥លេខទូរស័ព្ទបន្ទាន់ទំនាក់ទំនងប្រសិនមានចម្ងល់ឬបញ្ហាពីជំងឺCovid-19នៅរាជធានីភ្នំពេញ ១២៩៩លេខទូរស័ព្ទប្តឹងប៉ូលិសកម្ពុជា១១៧លេខទូរស័ព្ទសម្រាប់ជំនួយដល់ជនបរទេសនៅកម្ពុជា៖ 0312012345, 0316012345លេខទូរស័ព្ទមជ្ឈមណ្ឌលសេវាកម្មទំនាក់ទំនង និងការពារការិយាល័យកុងស៊ុលពិភពលោកនៃក្រសួងការបរទេស :+86-10-12308或+86-10-59913991លេខទូរស័ព្ទការិយាល័យកុងស៊ុលនៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា:023210206 ;លេខទូរស័ព្ទសម្រាប់ផ្តល់ពត៌មានទាក់ទងនឹងការធ្វើតេស្ត 099830158;ការប្រឹក្សាតាមរយៈប្រអប់សារ:lingbao_khm@sina.comលេខទូរស័ព្ទសម្រាប់ព័ត៌មានឯកសារពាក់ព័ន្ធរបស់ពលរដ្ឋចិន011572624、012901937(ម៉ោងធ្វើការ 8:00-11:30,14:30-17:00, ការប្រឹក្សាតាមរយៈប្រអប់សារ:zhengjian_jpz@sina.comលេខទូរស័ព្ទការិយាល័យកុងស៊ុលនៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំខេត្តសៀមរាបប្រទេសកម្ពុជា :078946178 ៕សហការី
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ