ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ប្រជាពលរដ្ឋចំនួន ៣៥គ្រួសារដែលកំពុងធ្វើស្រែប្រាំងលើដីអភិរក្សតំបន់ 0៣ របស់រដ្ឋដែលបានកំណត់ក្នុងអនុក្រិត្យ ១៩៧ ទទួលស្គាល់ថាជាដីរដ្ឋមិនទាមទារកម្មសិទ្ធទេ
Wed,24 February 2021 (Time 08:50 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 494នាក់)


កាលពីថ្ងៃទី១៥ខែ កុម្ភៈ ឆ្នាំ២០២១ មានប្រជាជនចំនួន ៣នាក់តំណាងឲ្យប្រជាពលរដ្ឋចំនួន ៣៥គ្រួសារដែលកំពុងធ្វើស្រែប្រាំងលើផ្ទៃដីជាង៤០០ហិកតា ស្ថិតនៅក្នុងទីតាំងភូមិព្រៃចាស់ ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង និងស្ថិតក្នុងភូមិ កំបៅ ឃុំភ្នំរៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានដាក់ពាក្យគោរពស្នើសុំអន្តរាគមន៍មកសម្តេចតេជោនាយករដ្ឋមន្រ្តី ដើម្បីសុំជួយដោះស្រាយបញ្ហាវិវាទដីធ្លីដែលកន្លងទៅថ្មីៗត្រូវបានអាជ្ញាធរស្រុកឯកភ្នំខេត្តបាត់ដំបងធ្វើការហាមឃាត់។

ប្រជាពលរដ្ឋទាំង ៣៥គ្រួសារបានអះអាងថាពួកគាត់បានទិញដីពីប្រជាពលរដ្ឋដែលរស់នៅទីតាំងខាងលើបានចំនួន ៤៧០ហិកតា កាលពីថ្ងៃទី ១៤ សីហា ២០០៦ ដែលមានចំនួន ៩០ប័ណ្ណដែលមានការបញ្ជាក់ទទួលស្គាល់ដោយអាជ្ញាធរនិងមន្ទីរកសិកម្មខេត្តផងដែរ ហើយប្រជាពលរដ្ឋបានធ្វើស្រែប្រាំងនៅទីនោះជាយូរមកហើយ។ លុះដល់ថ្ងៃទី ២ ខែ កញ្ញា ២០១១ រាជរដ្ឋាភិបាលបានចេញអនុក្រឹតលេខ ១៩៧ កាត់ដីជុំវិញបឹងទន្លេសាបដើម្បីអភិរក្សតំបន់ត្រីពងចំនួន ០៦ខេត្តនៅជុំវិញបឹងទន្លេសាបដែលមានទំហំផ្ទៃដី ៦៤៧,៤០៦ហិកតា ដោយចែកជា០៣ តំបន់ ១ តំបន់២ និងតំបន់៣។ រីឯដីដែលប្រជាពលរដ្ឋបានកាន់កាប់អាស្រ័យផលធ្វើស្រែប្រាំងពេលនេះគឺស្ថិតនៅក្នុងភូមិសាស្រ្តខេត្តបាត់ដំបងផង និងខេត្តបន្ទាយមានជ័យផង។

ក្រោយពីទទួលបានអនុក្រិត្យលេខ ១៩៧ នៅក្នុងអំឡុងពេលនោះប្រជាពលរដ្ឋក៏បានផ្អាកអាស្រ័យផលធ្វើស្រែមួយរយៈ (២០១១ -២០១៤) ។ លុះក្រោយមកទៀត ដោយប្រឈមនឹងបញ្ហាជីវភាពរស់នៅ ប្រជាពលរដ្ឋក៏ត្រឡប់មកធ្វើស្រែប្រាំងលើលើទីតាំងដីខាងលើនេះវិញ។ បន្ទាប់មកនៅអំឡុងឆ្នំា ២០១៨ អាជ្ញាធរស្រុកឯកភ្នំខេត្តបាត់ដំបងបានមកធ្វើការហាមឃាត់មិនអោយប្រជាពលរដ្ឋធ្វើស្រែនៅទីតាំងដែលប្រជាពលរដ្ឋកំពុងតែធ្វើស្រែប្រាំងសព្វថ្ងៃ ដោយសារទីតាំងភូមិសាស្រ្តនេះស្ថិតនៅក្នុងតំបន់ ០៣ ដែលបានហាមឃាត់ដោយអនុក្រិត្យ ១៩៧ ។

នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២១ ខ្ញុំបានចុះទៅកាន់ទីតាំងខាងលើដើម្បីជួបប្រជាពលរដ្ឋទាំង ៣៥គ្រួសារដោយសហការណ៍ជាមួយ លោកអភិបាលស្រុកឯកភ្នំ ប្រធានមន្ទីរកសិកម្មខេត្ត ប្រធានមន្ទីរជលផល អធិការនគរបាលស្រុកឯកភ្នំ និងកងរាជអាវុធហត្ថស្រុកឯកភ្នំ ដោយបានធ្វើដំណើរតាមរថយន្តផង តាមម៉ូតូផង តាមគោយន្ត និងតាមថ្មើជើងផងទើបបានទៅដល់ទីតាំងដីដែលកំពុងមានវិវាទខាងលើ។

ក្រោយពីបានចុះទៅដល់ទីតាំងខាងលើ និងពិនិត្យជាក់ស្តែងតាមប្រព័ន្ធ GPS គឺបញ្ជាក់ច្បាស់ថា ទីតាំងដីដែលប្រជាពលរដ្ឋ ៣៥គ្រួសារ កំពុងអាស្រ័យផលធ្វើស្រូវប្រាំងពេលនេះពិតជាស្ថិតនៅក្នុងតំបន់ ០៣ ដែលជាតំបន់ហាមឃាត់ដោយអនុក្រិត្យលេខ ១៩៧ ពិតប្រាកដ។ ក៏ប៉ុន្តែជាក់ស្តែង ពេលនេះប្រជាពលរដ្ឋកំពុងតែធ្វើស្រូវប្រាំងដែលកំពុងដុះលូតលាស់ខៀវស្រងាត់ពេញស្រែដែលពួកគាត់កំពុងកាន់កាប់អាស្រ័យផលជាក់ស្តែង។

ខ្ញុំបានពន្យល់ណែនាំបងប្អូនប្រជាពលរដ្ឋអោយបានយល់អំពី “ដីរដ្ឋ” ដែលមានអនុក្រិត្យហាមឃាត់ ហើយដែលបាននិរាករណ៍ចោលរាល់នូវឯកសារទិញលក់ទាំងឡាយ រួមទាំងឯកសារដែលពួកគាត់បានទិញកាលពីមុនៗមកផងដែរ។ បងប្អូនប្រជាពលរដ្ឋទាំងអស់បានទទួលស្គាល់នូវកំហុសឆ្គងដែលពួកគាត់បានធ្វើស្រែប្រាំងនៅលើដីដែលរាជរដ្ឋាភិបាលបានហាមឃាត់ពិតប្រាកដមែន។

ពេលនេះបងប្អូនប្រជាពលរដ្ឋគ្រាន់តែសុំបង្កបង្កើនផលធ្វើស្រែប្រាំងដើម្បីជីវភាពគ្រួសារ ហើយសន្យាថាមិនលក់ដូរ ឬជួលបញ្ចាំទៅឲ្យអ្នកដទៃទៀតឡើយ ហើយប្រសិនបើរដ្ឋត្រូវការពេលណា ពួកគាត់នឹងប្រគល់ជូនរដ្ឋភ្លាមដោយឥតល័ក្ខខ័ណ្ឌ។ ទន្ទឹមនឹងនេះដែរ បងប្អូនប្រជាពលរដ្ឋសន្យាថាមិនកាប់ទន្ទ្រានឆ្ការពង្រីកទីតាំងដីថែមទៀតជាដាច់ខាត។

ដើម្បីអោយបានដឹងកាន់តែច្បាស់ថាតើបងប្អូនប្រជាពលរដ្ឋ៣៥គ្រួសារកំពុងធ្វើស្រែប្រាំងមានចំនួនប៉ុន្មានហិកតា ហើយចូលក្នុងភូមិសាស្រ្តស្រុកឯកភ្នំខេត្តបាត់ដំបងចំនួនប៉ុន្មានហិកតានោះ គឺអាជ្ញាធរស្រុកឯកភ្នំនឹងរៀបចំវាស់វែងលើទីតាំងជាក់ស្តែងដែលប្រជាពលរដ្ឋកំពុងធ្វើស្រែប្រាំងសព្វថ្ងៃ ដើម្បីកំណត់កុំឲ្យមានការទន្រ្ទានពង្រីកផ្ទៃដីថែមតទៅទៀត ។

ដើម្បីធានាថាបងប្អូនប្រជាពលរដ្ឋមិនកាប់ទន្រ្ទាន និងយកដីរដ្ឋធ្វើជាសម្បត្តិឯកជន ប្រជាពលរដ្ឋទាំង៣៥គ្រួសារបានធ្វើកិច្ចសន្យាជាបណ្តោះអាសន្នជាមួយអាជ្ញាធរស្រុកឯកភ្នំដែលមានខ្លឹមសារដូចខាងក្រោមៈ

១)ប្រជាពលរដ្ឋ៣៥គ្រួសារព្រមទទួលស្គាល់ថាទីតាំងដីដែលយើងខ្ញុំកំពុងតែអាស្រ័យផលជាដីរបស់រដ្ឋ។
២)ក្រៅពីសិទ្ធិអាស្រ័យផល យើងខ្ញុំសូមសន្យាថាមិនទាមទារជាកម្មសិទ្ធិផ្ទាល់ខ្លួននិងចាត់ចែងលើទីតាំងដីដែលកំពុងអាស្រ័យផលឡើយ។
៣)នៅពេលដែលរដ្ឋត្រូវការ យើងខ្ញុំសន្យាថានឹងប្រគល់ជូនរដ្ឋដោយមិនទាមទារសំណងឬល័ក្ខខ័ណ្ឌអ្វីឡើយ។
៤)យើងខ្ញុំសន្យាថានឹងបញ្ឈប់ការរំលោភបំពាន និងរុករានដីរដ្ឋបន្តទៀត។
៥)យើងខ្ញុំសន្យាថានឹងមិនដាក់គ្រឿងចក្រឈូសឆាយធ្វើផ្លូវឲ្យលើសពីគោលការណ៍ណែនាំរបស់អាជ្ញាធរឡើយ។
៦)យើងខ្ញុំសូមស្នើសុំម៉ាស៊ីនបូមទឹកចំនួន០៤គ្រឿង ម៉ាស៊ីនបាញ់ថ្នាំចំនួន០១គ្រឿង និងរួមទាំងទុយោមួយចំនួនដែលអាជ្ញាធរបានរក្សាទុកកន្លងមក។
៧)យើងខ្ញុំសន្យាថានឹងចូលរួមអនុវត្តវាស់វែងក្បាលដីរបស់គ្រួសារនីមួយៗដែលបានកាន់កាប់ជាក់ស្តែង ។
៨)យើងខ្ញុំសន្យាថាមិនធ្វើការតវ៉ានិងប្តឹងទាមទារទៅស្ថាប័នណាមួយឡើយ។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ