កណ្ដាល៖ នៅថ្ងៃអង្គារទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៧និង០៦នាទីព្រឹក ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុក បានឃាត់ខ្លួន ជនសង្ស័យ០២នាក់ ពាក់ពន្ធ័និងករណី ធ្វើឱ្យខូចខាតដោយចេតនា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១១និង១៥នាទី នៅភូមិជើងអក ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល។ ក្នុងចំណោមជនសង្ស័យទាំង០២នាក់ មាន០១នាក់មានដីកាបង្គាប់ឱ្យចាប់ខ្លួន និងជាប់ពាក់ព័ន្ធបទល្មេីសជួញដូរដោយខុសច្បាប់នូវសារធាតុញៀន គឺឈ្មោះ ខេង ភារី ហៅពៅ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដីឡូត៍ មានទីលំនៅភូមិព្រៃចំការ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល។ សមត្ថកិច្ចបានបញ្ជាក់ទៀតថាមុខសញ្ញាខាងលេីនេះ ធ្លាប់ជាប់ពន្ធនាគារ២លេីកមកហើយដោយ៖ លេីកទី១ ជាប់នៅខេត្តកណ្តាល ពពីបទហិង្សាដោយចេតនានិងលេីកទី២ជាប់នៅខេត្តកំពង់ស្ពឺ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ មានដីកាបង្គាប់ឱ្យចាប់ខ្លួនពីបទ៖ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិព្រៃក្រឡាញ់ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧។ ដីកាលេខ២៤៥ ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ របស់លោក ផូង វណ្ណ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្ដាល។តាមប្រភពបានបន្តថានៅវេលាម៉ោង០៨និង៣០ព្រឹក នាថ្ងៃខែឆ្នាំដដែល ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តកណ្តាល និងមានការសម្របសម្រួលនីតិវិធីពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល ដោយមានការចូលរួមពីលោកនាយប៉ុស្តិ៍ លោកក្រុមប្រឹក្សា ឃុំលោកមេភូមិ នៅចំពោះមុខជនសង្ស័យ កម្លាំងជំនាញបានធ្វើការឆែកឆេរផ្ទះ និងរោងចិញ្ចឹមមាន់របស់ឈ្មោះ ខេង ភារី ហៅពៅ នៅភូមិព្រៃចំការឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល បានរកឃើញថ្នាំញៀនចំនួន១១១កញ្ចប់តូចនិងថងវេចខ្ចប់ថ្នាំញៀនមួយចំនួនដែលជនសង្ស័យបានលាក់ទុកក្នុងកាបូបដៃហើយស៊កកប់នៅក្នុងដំបូងរោងមាន់(ដំបូលប្រក់ស្លឹក)។តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ខេង ភារី បានឆ្លើយថា ថ្នាំញៀននៅចំពោះមុខពិតជារបស់ខ្លួនពិតប្រាកដមែន ហើយថ្នាំញៀននេះខ្លួនបានទិញពីមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះយកមកលក់ឱ្យនៅតាមផ្លូវជាតិផ្តុំកំបូល តម្លៃ ១៥០ដុល្លារ (មួយរយហាសិបដុល្លារ) នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ហើយខ្លួនបានយកមកលក់បន្តឱ្យទៅឈ្មោះ រី ភារុណ ភេទប្រុស អាយុប្រហែល៣៥ឆ្នាំ នៅភូមិជើងអក ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល។ជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរស្រុកអង្គស្នួលដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕.
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ