ភ្នំពេញ ៖ ស្ត្រីម្នាក់លេងល្បែងចាញ់អស់ប្រាក់ប្រមាណជាង២ម៉ឺនដុល្លារ រួចមកសារភាពប្រាប់ប្តី ត្រូវប្តីបណ្តេញចេញពីផ្ទះគ្មានទីពឹង ស្នាក់អាស្រ័យ នារីកម្សត់ម្នាក់មានផ្ទៃពោះ៥សប្ដាហ៍ទៀតនោះ បានសម្រេចចិត្តធ្វេីអត្តឃាតលោតទឹក រហូត២ដង តែមិនស្លាប់ដោយសារតែប៉ូលិស និងសន្តិសុខ ជួយរារាំងទាន់ពេលទាំង២ករណី ។ប្រភពព័ត៌មានពីសមត្ថកិច្ច ករណីលេីកទី១ នាងមកលោតទឹកសម្លាប់ខ្លួននៅចំណុចនៅស្ពានជ្រោយចង្វារ វេលាម៉ោង៨យប់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ហេីយត្រូវបានប៉ូលិសរារាំងទាន់ពេល ឃាត់ខ្លួននាំទៅកាន់ប៉ុស្តិ៍នគរបាល អប់រំ និងលួងលោម អោយត្រឡប់ទៅផ្ទះវិញ។ ករណីលេីកទី២ ក្រោយមកនាងមិនសុខចិត្ត ស្រាប់តែទៅលោតទឹកជាថ្មីម្តងទៀត នៅមុខព្រះបរមរាជវាំង តែត្រូវបានសន្តិសុខសាលាខណ្ឌដូនពេញ ជួយសង្គ្រោះទាន់ពេលវេលាកាលពីវេលាម៉ោង១២ និង ១០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ។នាងប្រាប់សមត្ថកិច្ចថា ឈ្មោះ ចែត រិទ្ធី អាយុ ២៨ឆ្នាំ ស្នាក់នៅផ្ទះជួលម្តុំផ្សារស៊ីឡឹប សង្កាត់ចតុមុខ ខណ្ឌដូនពេញ ។ នាងថាកំពុងពរពោះកូន៥សបា្តហ៍ ឯស្រុកកំណើតនៅស្រុកលើកដែក ខេត្តសៀមរាប ។នាងបានរៀបរាប់លម្អិតប្រាប់សមត្ថកិច្ចថា, មូលហេតុដែលនាងគិតខ្លីប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន គឺដោយសារនាងជ្រុលខ្លួនលេងល្បែងចាញ់ប្រាក់អស់២ម៉ឺនដុល្លារ នៅកាស៊ីណូ ហើយបានសារភាពប្រាប់ប្តី ក៏បង្កជាជម្លោះគ្រួសារ ឈ្លោះប្រកែកគ្នាពេញផ្ទះតែម្តង ។ លេីសពីនេះ នាងត្រូវប្តីបោះបង់និងមិនទទួលស្គាល់កូនក្នុងផ្ទៃ ឯគ្រួសារខាងប្តី ក៏មិនទទួលស្គាល់ទៀត ហើយរូបនាងផ្ទាល់ ក៏មិនហ៊ានត្រឡប់ទៅរកសាច់ ខ្មាស់គេ ។អស់លទ្ធភាពគ្មានទីពឹង គិតអ្វីមិនចេញ ព្រោះតែកំហុសខ្លួនប្រព្រឹត្តខុស ទើបគិតខ្លី ចង់គេចពីបញ្ហាស្មុគស្មាញទាំងនោះ ក៏សម្រេចចិត្តជ្រេីសរេីសចង់បញ្ចប់ជីវិតដោយលោតទឹក ។មិនគួរសោះជម្រើសទាំង២ខាងលើ គឺ《លេងល្បែងនិងលោតទឹកសម្លាប់ខ្លួន 》 បើជីវិតយើងនៅមាន ក្តីសង្ឃឹមនៅតែមាន និងបោះបង់រឿងអបាយមុខនោះចោល សាងនូវសេចក្តីល្អ ជីវិតមានសុភមង្គលឡើងវិញ៕ដោយ:ម៉ៃទី
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ