ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ថ្ងៃនេះ នៅលើពិភពលោក មានករណីកូវីដ-១៩ថ្មី តិចជាង២៧ម៉ឺននាក់
Tue,16 February 2021 (Time 11:48 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 511នាក់)


បរទេស៖ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ចំនួនអ្នកឆ្លងវីរុសកូរ៉ូណា ឬហៅកាត់ «កូវីដ-១៩» បានថយចុះមកនៅក្រោម២៧ម៉ឺននាក់ ហើយចំនួនអ្នកស្លាប់ក៏ថយចុះមក នៅក្រោម៧ពាន់នាក់។ នេះជាសញ្ញាវិជ្ជមានមួយ សម្រាប់មនុស្សជាតិ នៅលើពិភពលោក ប៉ុន្ដែទោះជាយ៉ាងណា មិនមែនមានន័យថា យើងត្រូវតែធ្វេសប្រហែសលើករណីវីរុសដ៏កំណាចនេះដែរ។
បើតាមគេហទំព័រ Worldometer បានចេញផ្សាយ កាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ មានករណីឆ្លងថ្មី នៃកូវីដ-១៩ នៅទូទាំងពិភពលោក សរុប ២៦២ ៤២៧នាក់ និងករណីស្លាប់ថ្មី សរុប ៦ ៥៦៦នាក់។

បើគិតចាប់តាំងពីការផ្ទុះឡើង នៃរោគរាតត្បាតកូវីដ-១៩ នៅទីក្រុងវូហាន ខេត្តហ៊ូប៉ី នាភាគកណ្ដាល ប្រទេសចិន កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៩ រហូតមកដល់ព្រឹក ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅលើពិភពលោក មានអ្នកឆ្លងកូវីដ-១៩ សរុប ១០៩ ៦៦៩ ០៧០នាក់ ស្លាប់ ២ ៤១៨ ២០៤នាក់ និងអ្នកជំងឺ ចំនួន ២២ ៨៩៧ ៣២៥នាក់ កំពុងសម្រាកព្យាបាល ហើយក្នុងនោះមានអ្នកឈឺធ្ងន់ ៩៧ ៦៩៦នាក់។ ទោះជាយ៉ាងណា នៅលើពិភពលោក នៅតែមានសញ្ញាល្អ ដោយសារមានអ្នកព្យាបាលជាសះស្បើយ បន្ដកើនដល់ ៨៤ ៣៥៣ ៥៤១នាក់។

រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិកនៅតែជាប្រទេសរងគ្រោះ ដោយសារកូវីដ-១៩ខ្លាំងជាងគេបំផុត នៅលើពិភពលោក។ ប្រទេសមហាអំណាចមួយនេះ មានអ្នកឆ្លងសរុបជាង ២៨ ៣១៧ ៦៨៩នាក់ (ករណីឆ្លងថ្មី ៥២ ៧៧១នាក់) ស្លាប់ ៤៩៨ ២០២នាក់ (ករណីស្លាប់ថ្មី ៩៥៣នាក់) អ្នកព្យាបាលជាសះស្បើយ ១៨ ៣៥៦ ៥៦២នាក់ និងអ្នកជំងឺ ចំនួន ៩ ៤៦២ ៩២៥នាក់កំពុងសម្រាកព្យាបាល ហើយក្នុងនោះមានអ្នកឈឺធ្ងន់ ១៨ ៩២៨នាក់។
ដោយឡែកប្រទេស ដែលមានអ្នកឆ្លងកូវីដច្រើនជាងគេ បន្ទាប់ពីអាមេរិក រួមមាន ឥណ្ឌា (ឆ្លងជិត១១លាននាក់), ប្រេស៊ីល (ឆ្លងជិត១០លាននាក់), រុស្ស៊ី (ឆ្លងជាង៤លាននាក់), អង់គ្លេស(ឆ្លងជាង៤លាននានក់)…ជាដើម៕ដោយ:ម៉ៃទី


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ